KPT+
៥ តិចនិក ថែរក្សាកាបូបប្រណិតឲ្យនៅគង់វង្ស ប្រើដល់កូនចៅជំនាន់ក្រោយ
ផលិតផលម៉ាកប្រណិត អាចជាវត្ថុក្នុងក្ដីសុបិនរបស់មនុស្សជាច្រើន ហើយទំនិញដែលមនុស្សនិយមផ្ដោតលើមុនគេ និងសំខាន់គឺ កាបូបប្រេន ព្រោះវាអាចប្រើបានញឹកញាប់តាមតម្រូវការ។
ទោះជាយ៉ាងណា អាយុកាលរបស់កាបូបគឺអាស្រ័យលើការថែទាំផងដែរ។ ខាងក្រោមនេះជាបច្ចេកទេសទាំង ៥ ដែលអាចជួយថែរក្សាកាបូប មិនថាម៉ាកយីហោណា ឲ្យជាប់បានយូរ ឆ្លងដល់កូនចៅជំនាន់ក្រោយ បានប្រើទៀតផង។
១ ជ្រើសរើសផលិតផលដែលមានគុណភាពល្អ

គួរចាប់ផ្តើមពីដំបូង ពោលគឺជ្រើសរើសកាបូបដែលមានគុណភាព ទាំងសម្ភារៈប្រើប្រាស់ និងដេរ ត្រូវតែមានគុណភាពល្អ។ ប្រសិនបើអ្នកមិនមែនជាអ្នកនិយមម៉ាកយីហោទេ សូមស្វែងរកកាបូបនៅលើទីផ្សារ ដែលផលិតពីស្បែកពិតប្រាកដ ទាំងសម្ភារៈសមាសធាតុជាប់លាប់ និងគុណភាពកាត់ដេរ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសផលិតផលម៉ាកយីហោ អ្នកនឹងទទួលបានផលិតផលដែលធានាគុណភាព។ ត្រូវប្រាកដថាផលិតផលនោះ ជាផលិតផលដែលមានអាជ្ញាប័ណ្ណពិតប្រាកដឬអត់។
២ ដឹងពីសម្ភារៈប្រើប្រាស់សម្រាប់ធ្វើកាបូប
សម្ភារៈរបស់កាបូបនីមួយៗ មានវិធីសាស្រ្តថែទាំខុសៗគ្នា មិនថាវាជាផ្ទាំងក្រណាត់ដែលស្រោប (ផ្ទាំងក្រណាត់) ស្បែកគោដែលមានជាតិពណ៌ កញ្ចក់ ក្រណាត់ ឬស្បែកសត្វពិសេសនោះទេ។ វាជាការសំខាន់ណាស់ ដែលត្រូវដឹងពីសម្ភារៈដែលកាបូបរបស់អ្នក ត្រូវបានផលិត។ អាចសាកសួរពីអ្នកលក់ ហើយសួររកវិធីសាស្រ្តថែទាំដែលសមរម្យ សម្រាប់កាបូបប្រភេទនោះ។
៣ ទុកវានៅកន្លែងដែលមានខ្យល់ចេញចូល

ដោយសារអាកាសធាតុក្តៅ និងសើម ការទុកកាបូបនៅក្នុងទូ ដោយមិនឲ្យមានខ្យល់ចេញចូល អាចបង្កគ្រោះថ្នាក់ដល់កាបូប។ បើផ្ទៃនៃថង់ត្រូវបានប្រេះឬស្ងួត ឬប្រសិនបើវាស្ថិតនៅក្នុងតំបន់ដែលមានសំណើមខ្ពស់ អាចបណ្ដាលឲ្យកាបូបក្លាយទៅជាផ្សិត។ ប្រសិនបើអ្នកទុកកាបូបរបស់អ្នកនៅក្នុងទូ វាគួរតែត្រូវបានយកចេញពីថង់ដើម្បីសម្អាត និងស្ថិតនៅក្នុងតំបន់ដែលមានខ្យល់ចេញចូលបានល្អ វានឹងជួយពន្យារអាយុជីវិតរបស់កាបូបកាន់តែល្អ ជាងមុន។
៤ រៀបចំកាបូបរបស់អ្នកជារៀងរាល់ថ្ងៃ
ការប្រើកាបូបជារៀងរាល់ថ្ងៃ អ្នកប្រហែលជាអាចយករបស់ចូល និងចេញដោយមិនពិនិត្យមើលភាពស្អាត ឬយករបស់ដែលមិនចាំបាច់ចេញពីកាបូបភ្លាមៗ។ ដូច្នេះ បន្ទាប់ពីត្រលប់មកផ្ទះវិញជារៀងរាល់ថ្ងៃ គួរតែពិនិត្យ និងរៀបចំនៅខាងក្នុងកាបូប នេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នក ក៏ដូចជាជួយអ្នកចងចាំរឿងសំខាន់ៗ មុនពេលចាកចេញពីផ្ទះ និងគ្រប់គ្រងកាកសំណល់ ឬវត្ថុដែលអាចមានហានិភ័យនៃការបំផ្លាញកាបូប ដូចជាប៊ិច បង្កាន់ដៃដែលអាចទុកស្នាមទឹកថ្នាំនៅលើថង់ស្បែក ស្ករគ្រាប់ និងស្ករកៅស៊ូដែលរលាយ និងបង្កើតជារង្វង់ស្អិតដោយបន្សល់ទុកក្នុងកាបូប។
៥ ពេលមិនប្រើ គួររក្សាទុកក្នុងថង់ក្រណាត់

ប្រសិនបើកាបូបណាមួយ មិនត្រូវបានប្រើក្នុងអំឡុងពេលនោះ កាបូបគួរទុកក្នុងថង់ក្រណាត់ដែលមកជាមួយ។ ប៉ុន្តែមុននឹងខ្ចប់កាបូប គួរចាប់ផ្ដើមដោយពិនិត្យមើលផ្នែកខាងក្នុងថង់ ដើម្បីមើលថាមានអ្វីនៅសល់ឬអត់។ បន្ទាប់មកជូតកាបូបឲ្យស្អាត ដោយយកកន្សែង ឬពោងខ្យល់ដែលបានបង្ហាប់ដាក់នៅខាងក្នុង ដើម្បីរុញថង់ឲ្យមានរូបរាង ដោះកាបូប ឬបើអ្នកមិនអាចយកវាចេញបាន សូមរក្សាខ្សែនៅក្នុងកាបូប មុននឹងយកវាទៅដាក់ក្នុងថង់ក្រណាត់ ហើយដាក់ក្នុងទូដាក់ឥវ៉ាន់។ ទាំងអស់នេះ ដើម្បីការពារកាបូបកុំឲ្យខូច ប្រសិនបើរក្សាទុកក្នុងរយៈពេលយូរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន
ចុចអាន៖រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក
-
ចរាចរណ៍១០ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៩ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


