Connect with us

KPT+

រឿងពិត ១១ យ៉ាងគួរឱ្យចាប់អារម្មណ៍ អំពីម៉ាកយីហោ Louis Vuitton

បានផុស

នៅ

ប្រសិនបើនិយាយម៉ាកយីហោប្រណិតនៅពិភពលោក គេគិតអំពីម៉ូដទាន់សម័យ Louis Vuitton ជារឿយៗម៉ាកយីហោកំពូលរបស់បារាំងដែលត្រូវបានគេចងចាំម៉ាកដ៏ប្រណិតនេះមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយទទួលបានកិត្តិនាមជាសកល និងក្លាយជាឈ្មោះដ៏ពេញនិយមបំផុតមួយរបស់ពិភពលោកក្នុងវិស័យម៉ូដ។

ប៉ុន្តែក្រៅពីជាកេរ្តិ៍ឈ្មោះ និងការលក់របស់ម៉ាកយីហោប្រណិតនេះជុំវិញពិភពលោក តើមានអ្វីផ្សេងទៀតដែលត្រូវដឹងអំពី Louis Vuitton?

១ Louis Vuitton មិនដែលបញ្ចុះតម្លៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាក់យីហោ Louis Vuitton មិនដែលមានការបញ្ចុះតម្លៃទេ ដោយជ្រើសរើសជំនួសវិញដោយរក្សាផលិតផលក្នុងតម្លៃថេរពេញមួយឆ្នាំ។ ម៉ាកយីហោនេះតែងតែព្រមានអតិថិជនរបស់ខ្លួនប្រឆាំងនឹងការទិញកាបូបបញ្ចុះតម្លៃនៅតាមអ៊ីនធឺណិត ជារឿយៗថាជាទំនិញក្លែងក្លាយ។

២ ក្រុមហ៊ុន Louis Vuitton ចាប់ផ្តើមផលិតប្រអប់ដាក់ឥវ៉ានជាផលិតផលដំបូង

Louis Vuitton ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៤ ដោយលោក Louis Vuitton ផលិតផលដំបូងដែលគាត់បានផលិតសម្រាប់ក្រុមហ៊ុនគឺប្រអប់ដាក់ឥវ៉ាន់។ នៅពេលដែលលោក Louis Vuitton បានស្លាប់នៅឆ្នាំ ១៨៩២ អាជីវកម្មនេះត្រូវបានផ្ទេរទៅឲ្យកូនប្រុសរបស់គាត់ Georges ដែលកូនតែមួយគត់ រហូតមកដល់ចំណុចនេះ ក្រុមហ៊ុន Louis Vuitton ក៏បានផលិតកាបូប និងកាបូបតូចៗប្រណិតផងដែរ។

៣ អ្នកគ្រប់គ្រង់ Louis Vuitton ជំនាន់ទីបី

នៅពេលដែលលោក Georges Vuitton បានស្លាប់នៅឆ្នាំ ១៩៣៦ កូនប្រុសច្បងរបស់គាត់ Gaston បានទទួលមរតកបន្ត ហើយលោកបានក្លាយជាបុរសជំនាន់ទី ៣ របស់ Vuitton ដែលគ្រប់គ្រងម៉ាកយីហោនេះ។ នៅក្រោមការគ្រប់គ្រង់របស់ Gaston Vuitton ក្រុមហ៊ុនបានចាប់ផ្តើមផលិតកាបូប និងឥវ៉ាន់តូចៗបន្ថែមទៀត ហើយស្បែកសត្វបានក្លាយជាសម្ភារៈចម្បងនៅក្នុងផលិតផល Louis Vuitton ដែលម៉ាកនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ដល់សព្វថ្ងៃនេះ។

៤ ប្រអប់ដាក់អីវ៉ាន់ត្រូវផលិតជាវ៉ាលីរូបរាងថ្មីរបស់ក្រុមហ៊ុន Louis Vuitton

ប្រអប់ដាក់ឥវ៉ាន់របស់ Louis Vuitton មិនមានរូបរាង និងរចនាបទបែបមុខទៀតទេ ដោយអ្នករចនាដំបូងគេដែលបង្កើតការឆ្នៃម៉ូដប្រអប់ដាក់អីវ៉ាន់ទៅជាវ៉ាលីរូបរាងថ្មី ការរចនាថ្មីនេះ​បាន​អនុញ្ញាត​ឱ្យ​កំណាត់​ដាក់អីវាន់កាន់តែងាយស្រួល។

៥ អក្សរកាត់ LV ដ៏ល្បីល្បាញបានកើតឡើងបន្ទាប់ពីការស្លាប់របស់លោក Louis Vuitton

កូនប្រុសរបស់គាត់ឈ្មោះ Georges Vuitton បានបង្កើតនិមិត្តសញ្ញា “L” និង “V” ត្រួតស៊ីគ្នានៅឆ្នាំ ១៨៩៦ បួនឆ្នាំក្រោយលោក Louis ក៏ស្លាប់ ហើយការរចនាម៉ូដអក្សរកាត់និងផ្កាដ៏សាមញ្ញបានធើ្វឲ្យក្រុមហ៊ុន Louis Vuitton ក្លាយជាម៉ាកម៉ូដែលទទួលស្គាល់ល្បីបំផុតមួយនៅក្នុងពិភពលោក។

៦ Louis Vuitton បង្កើតប្រព័ន្ធចាក់សោរថ្មីជួយថែរក្សាឥវ៉ាន់របស់អតិថិជន

មុនពេលមរណភាពរបស់ Louis Vuitton គាត់ និងកូនប្រុសរបស់គាត់ឈ្មោះ Georges បានបង្កើតប្រព័ន្ធចាក់សោរថ្មីដើម្បីជួយរក្សាឥវ៉ាន់របស់អតិថិជនរបស់ពួកគេឱ្យកាន់តែមានសុវត្ថិភាព។ ពីព្រោះចោរតែងតែរកមើលកាបូបថ្លៃៗដែលអ្នកមានប្រើប្រាស់ ហើយប្រព័ន្ធថ្មីនេះបានធ្វើឱ្យវាកាន់តែមាន​សុវត្ថិភាពសម្រាប់​អតិថិជន។

៧ ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយរបបណាស៊ីកំឡុងសង្គ្រាមលោកលើកទីពីរ

បន្ទាប់ពីការលុកលុយរបស់ណាស៊ីនៅប្រទេសបារាំងក្នុងឆ្នាំ ១៩៤០ ហាងម៉ូដជាច្រើនត្រូវបានបញ្ជាឱ្យបិទ លុះត្រាតែពួកគេធ្វើការជាមួយរបបនោះ។ ក្រោមការគ្រប់គ្រងរបស់ Gaston Vuitton ក្រុមហ៊ុន Louis Vuitton មិនបានបិទទ្វារ និងធ្វើការជាមួយរដ្ឋាភិបាលដែលគាំទ្រដោយណាស៊ី។

៨ Louis Vuitton គឺជាផលិតផលដែលមានគុណភាព

ហេតុផលមួយក្នុងចំណោមហេតុផលដែលកាបូបប្រណិតLV ទាំងនេះមានតម្លៃថ្លៃខ្លាំងនោះគឺថាវា ប្រើប្រាស់បានយូរមិនគួរឱ្យជឿ និងរឹងមាំ។ សម្ភារៈ Louis Vuitton អាចទប់ទល់នឹងលក្ខខណ្ឌត្រូវទឹកសូម្បីតែភ្លើង ហើយខ្សែរ៉ូតត្រូវបានបើកនិងបិទសាកល្បងប្រហែល ៥,០០០ ដងមុខនិងដាក់លក់។

៩ LV ជ្រើសរើសតែម៉ូដែលល្បីធ្វើការជាមួយ

អ្វីគ្រប់យ៉ាងអំពី Louis Vuitton ត្រូវបានគេមើលឃើញថារួមទាំងឱកាសក្នុងការងារតារាល្បីក៏ធ្វើជាម៉ូដែលឲ្យក្រុមហ៊ុននេះដែរ។ ម៉ាកល្បីៗចង់បានម៉ូដែលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ​ ដូច្នេះវាមិនមែនជារឿងចម្លែកទេដែលតារាសម្តែង Emma Stone, Léa Seydoux និង Alicia Vikander ស្ថិតក្នុងចំណោមមុខមាត់របស់ Louis Vuitton ។

១០ លោក Louis Vuitton ធ្លាប់បានធ្វើការឱ្យភរិយារបស់ណាប៉ូឡេអុង

អ្នកប្រហែលជាឆ្ងល់ពីរក្រុមហ៊ុន LV ផលិតរបស់លក់ឲ្យអតិថិជនដែលមានទ្រព្យសម្បត្តិ និងឋានៈខ្ពស់តែប៉ុណ្ណោះ ពីព្រោះលោក Louis Vuitton ធ្លាប់បានធ្វើការឱ្យលោកស្រី Joséphine ដែលជាភរិយារបស់ណាប៉ូឡេអុងអធិរាជនៃប្រទេសបារាំង។

១១ ការបូប LV Mini Speedy បង្កើតឡើងដោយតារាសម្ដែងនិងបង្ហាញម៉ូដ Audrey Hepburn

ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ តារាសម្ដែង និងជាតារាបង្ហាញម៉ូដ Audrey Hepburn បានទាក់ទងទៅក្រុមហ៊ុន Louis Vuitton ដោយសុំឱ្យក្រុមហ៊ុនធ្វើការបូប Mini Speedy ឲ្យនាង។ ការរចនាសម្រាប់ ការបូប “Speedy” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣០ ហើយសព្វថ្ងៃនេះប្រភទនេះការបូកមានគ្រប់ទំហំខុសៗគ្នា។

យ៉ាងណាមិញ ឥឡូវនេះ LV កំពុងដំណើរការនៅក្នុងប្រទេសជាច្រើន គឺជាម៉ាកដ៏ពេញនិយមបំផុតមួយ មិនត្រឹមតែនៅក្នុងឧស្សាហកម្មម៉ូដប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងពិភពលោកទាំងមូលផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាចម្រៀង Lisa ទទួលមរណភាព បន្ទាប់ពីចប់កម្មវិធី Golden Globes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម