Connect with us

KPT+

រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក

បានផុស

នៅ

គ្រប់គ្នាប្រហែលជាដឹងហើយថា Hermès Birkin គឺជាកាបូបមួយ ក្នុងចំណោមកាបូប ដែលមិនមែនអ្នកណាៗ ក៏សុទ្ធតែអាចធ្វើជាម្ចាស់របស់វាបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំង​នោះ​​គឺជា​មន្ត​ស្នេហ៍​មួយ​នៃ​ភាព​មាន​តម្លៃ​ ដែល​មនុស្ស​ជា​ច្រើន ប្រាថ្នា​ចង់​​យក​មក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​មុន​នឹង​ក្លាយ​ជា​ម្ចាស់​កាបូប​ តើដំណើរ និងរឿងរបស់ Birkin Hermès ចាប់ផ្ដើម​ដោយ​របៀបណា? ហើយ​ហេតុ​អ្វី​បានជាវា ​ក្លាយ​ជា​កាបូប​ដ៏​ល្បី​ មិន​ធ្លាប់​មាន​រហូត​ដល់​សព្វ​ថ្ងៃនេះ?

រឿងរ៉ាវនៃប្រេនមួយនេះ បានចាប់ផ្តើមនៅឆ្នាំ ១៩៨១ ដោយកាលណោះ តារា​សម្ដែង​ជនជាតិ​អង់គ្លេស​នាង Jane Birkin បានជួប​ជាមួយ​នាយកប្រតិបត្តិ Hermès លោក Jean louis dumas នៅលើយន្តហោះមួយ ​ពេលធ្វើដំណើរទៅទីក្រុងឡុងដ៍។ នៅពេលនោះ​ លោក Dumas ងាក​ទៅ​ឃើញ​ Jane ដាក់​របស់​ក្នុង​កន្ត្រក​មួយ​សែន​រញ៉េរញ៉ៃ​។ បន្ទាប់មក គាត់ក៏​បាន​ផ្តល់​ដំបូន្មាន​ដល់​តារា​សម្ដែង​រូប​នោះ​ថា នាងគួរតែមានកាបូបធំមួយ ​ដែល​មិនមែន​ជា​កាបូប​ដូច​ដើរ​លេង​ចុង​សប្ដាហ៍ ​​ឬ​កន្ត្រក​ធំ ដែលនាងកំពុងប្រើ ប៉ុន្តែ​ជា​ថង់​ដែល​អាច​ដាក់​អ្វីៗ​បាន​ទាំងអស់ (បន្ទាប់ពី​ឃើញ Jane ព្យាយាម​ដាក់​កន្ត្រក​ ដែល​នាងចូលចិត្តក្នុងទូដាក់អីវ៉ាន់។ តែ​បន្ទាប់​មក​ កន្ត្រក​របស់​នាង​ធ្លាក់​ដល់​ដី ហើយ​របស់​ដែល​នៅ​ខាង​ក្នុង​ត្រូវ​បាន​រាយប៉ាយ​ពេញ​ហ្នឹង។

ភ្លាមៗ​នោះ​ Jane បាន​ទាញ​យក​ខ្មៅដៃមួយ ហើយគូសវាស​នូវ​ការ​រចនា​កាបូប​នៅ​ពេល​នោះ​តែម្ដង។ ហើយ​នោះ​គឺ​ជា​លើក​ទី​មួយ ​ ​ដែល​គំនូរ​ព្រាង​នៃ​កាបូប Birkin បានកើតឡើងមក និង​ជា​វត្ថុ​មួយ​ក្នុង​ចំណោម​វត្ថុ​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់​បាន​ជា​ខ្លាំង។

Hermès Birkin ត្រូវបានគេដាក់​ឈ្មោះតាម Jane Birkin និង​ត្រូវ​បាន​ចេញ​លក់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៨៤ ហើយនៅឆ្នាំ ១៩៩០ Birkin បានក្លាយជានិមិត្តសញ្ញា​នៃ​ទំនិញ​របស់​អភិជន ដែលបង្ហាញពីស្ថានភាព​សង្គមរបស់អ្នកកាន់ ក្នុងរយៈពេលដ៏ខ្លី និងការពង្រឹងឋានៈរបស់ខ្លួនផងដែរ។ ​យ៉ាងណាមិញ នេះក៏ជា​និមិត្ត​សញ្ញាមួយ​នៃភាពជោគជ័យរបស់ Hermes ក្រោយរឿងភាគដ៏ល្បី Sex and the City បានបង្ហាញពីតួអង្គ Samantha ត្រូវរង់ចាំ ៥ ឆ្នាំ​ ដើម្បី​បាន​កាបូប Birkin ក្នុងដៃ​របស់​គាត់។

រហូតមកដល់​បច្ចុប្បន្ន​នេះ ​វា​ក៏បានក្លាយជាកាបូបលេខ ១ របស់​ស្ត្រី​និង​តារា​ល្បី​រាប់​​សិប​នាក់ ​រួមទាំង Victoria Beckham, Jannifer Lopez, Naomi Campbell និង​ផ្សេងៗ​រាប់មិនអស់។ អស់​រយៈ​ពេលជាង ៤០ ឆ្នាំមកហើយ Hermès Birkin នៅតែ​បន្ត​ជាកាបូប​ដែលមានតម្លៃបំផុត​នៅលើទីផ្សារ ហើយជឿជាក់ថា មិនមានរបស់ណាដែលអាចយកឈ្នះជើងឯកលេខ ១ របស់ Hermès Birkin នោះ​ទេ។ កាបូប Hermes Birkin មានតម្លៃចាប់ពី ៨,៥០០ដុល្លារដល់ ២០០,០០០ ដុល្លារ និងជា Birkin ថ្លៃបំផុត យោងតាមទស្សនាវដ្តី Forbes និង Bloomberg Business បានឲ្យ​ដឹងថា កាបូប Hermès បានកើនឡើង ៤៣០% ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក វាជាការ​វិនិ​យោគហិរញ្ញ​វត្ថុ​ប្រសើរ​ជាង​ភាគហ៊ុន ឬមាស ដោយសារតម្រូវការទីផ្សារនេះ បង្ហាញថា មិនមានសញ្ញានៃការធ្លាក់ចុះក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះទេ។

ជាការពិត ទាំងនេះមិនមែនគ្រាន់តែជាម៉ូដប៉ុណ្ណោះទេ ពីព្រោះ Hermès បាន​បន្តបង្កើត​ភាព​ខ្លាំង​របស់​ខ្លួន​ ក្នុង​គុណភាព​អស់រយៈពេលជាយូរ។ ថង់​តែ​មួយ​អាច​ចំណាយ​ពេល​ពី ២០ ទៅ ៤៨ ម៉ោង ​ដើម្បី​បង្កើត​ជាកាបូបមួយ។ នេះក៏​រាប់បញ្ចូលទាំងពេលវេលា​ដែល​ចំណាយ​លើការ​បណ្ដុះបណ្ដាល​​សិប្បករ​ជំនាញ​ យ៉ាងតិច៥ឆ្នាំផងដែរ។ វាប្រៀបដូចជា​ការធានា​ មិនថា​ប៉ុន្មាន​សម័យកាល​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ​លំនាំ​ហត្ថលេខា​ដើម ម៉ាក​យីហោ​ប្រាកដជានៅ​ដដែល ហើយ​នេះ​ប្រហែលជាហេតុផលមួយ ដែល Hermes Birkin គឺ​ជា​កាបូប​មួយ​ក្នុង​ចំណោម​កាបូប​ ដែល​ឈរ​ជើង​រាប់​សិប​ឆ្នាំ ​និង​គ្មាន​កាបូប​ណា​ មក​ប្រជែង​បាន​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥១ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥៣ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម