Connect with us

ព័ត៌មានជាតិ

សមាគមដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ប្តេជ្ញាផ្តល់សេវាជូនទេសចរឱ្យបានល្អ

បានផុស

នៅ

សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំផ្តល់សេវាដឹកជញ្ជួនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានល្អប្រសើរ និងប្រកបដោយសុខសុវត្តិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនបន្ថែមទៀត ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញានេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុបាន និងកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យធ្វើដំណើរកម្សាន្តកាន់តែច្រើនឡើង ពិសេសការពង្រីកវិសាលភាពតំបន់ទេសចរណ៍តាមកោះនានាក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសការលើកទឹកចិត្តផ្ទាល់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលគាំទ្រដល់អាជីវកម្មដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ។

ជុំវិញទិសដៅ និងផែនការអភិវឌ្ឍន៍វិសយ័ទេសចរណ៍ផ្លូវទឹកក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រតិបត្តិករទាំងអស់ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តន៍ឱ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាព និងការផ្តល់សេវាល្អ ដើម្បីឱ្យទីផ្សារទេសចរណ៍ក្នុងខេត្តព្រះសីហនុកាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្រាល តាមរយៈការខិតខំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋទូទាំងប្រទេស។

គួរបញ្ជាក់ថា បច្ចុប្បន្នមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានងាកមកចាប់អារម្មណ៍ធ្វើដំណើរកម្សាន្តនៅតាមតំបន់កោះនានា ពិសេសនៅកោះរ៉ុងសន្លឹម ដែលជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម