ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន៖ មិនយូរទេព្រលានយន្តហោះខេត្តសៀមរាបនឹងបើកសម្ពោធទទួលយន្តហោះធំៗចូលចត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមានប្រសាន៍ថា នៅព្រលានយន្តហោះថ្មីមួយដែលកំពុងសាងសង់ ហើយមិនយូរប៉ុន្មានទេ ព្រលានយន្តហោះនេះ នឹងដាក់ឲ្យសម្ពោធប្រើប្រាស់ ដែលទទួលយន្តហោះធុនធំ មកពីចម្ងាយចុះចតនៅសៀមរាបតែម្តង។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

សម្តេចបន្តដូច្នេះថា« ព្រលានយន្តហោះខេត្តសៀមរាបបច្ចុប្បន្ននេះ អាចចុះចតបានយន្តហោះប្រភេទធុនតូចប៉ុណ្ណោះ មិនអាចទទួលបានយន្តហោះធុនធំនោះទេ»។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះ ស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ ក្រោយពេលគម្រោងប្រតិបត្តិការនេះត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ គឺមានរយ:ពេលសរុប ៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែ មីនា ឆ្នាំ២០២០។
អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ គ្របដណ្តប់លើផ្ទៃដីទំហំ ៧០០ ហិកតា ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រ ពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត គ្រោងនឹងចំណាយថវិកាប្រមាណ៣,៥៦០លានដុល្លារអាមេរិក៕


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoនិស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច


