សន្តិសុខសង្គម
បញ្ជូនជនសង្ស័យពីរនាក់ កាប់ទន្ទ្រានដីព្រៃសហគមន៍ ព្រៃឡង់ ស្ទឹងត្រែង ទៅតុលាការ
នៅរសៀលថ្ងៃទី៣១ ខែមីនានេះ ជនសង្ស័យចំនួន ២ នាក់ ត្រូវបានកម្លាំងសហគមន៍ និងប្រជាការពារចាប់ឃាត់ខ្លួន បញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
លោក នួន ពិសី នាយករងដែនជំរកសត្វព្រៃ ព្រៃឡង់ ស្ទឹងត្រែង បានបញ្ជាក់ថា ក្រោយពីទទួលបានជនសង្ស័យនេះ មន្ត្រីជំនាញបានរៀបចំកសាងសំណុំរឿង ពាក់ព័ន្ធនឹងករណីកាប់ព្រៃរានយកដី ដោយអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីការការពារធនធានធម្មជាតិ បញ្ជូនជនសង្ស័យទាំង ២ នាក់ទៅតុលាការ ខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោក ចឹក ម៉ុន ប្រជាការពារភូមិ នៅភូមិក្របីជ្រុំ បានបញ្ចាក់ថា នេះជាសកម្មភាពចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការកាប់ទន្ទ្រានដីព្រៃសហគមន៍របស់ប្រជាពលរដ្ឋនៅ ចំណុចត្រពាំងត្បែង និងត្រពាំងឈ្លីក ដែលស្ថិតនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក ចឹក ម៉ុន បានឱ្យដឹងថា ការបង្ក្រាបនេះ កម្លាំងប្រជាសហគមន៍ និងកម្លាំងប្រជាការពារភូមិចំនួន ២៥ នាក់បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបាន ២ នាក់ និងដកហូតបានវត្ថុតាងបានមានដូចជា ម៉ាស៊ីនកាត់ឈើធុនតូចចំនួន ០៧ គ្រឿង និងម៉ូតូចំនួន ៦ គ្រឿង ប្រគល់ជូនទៅសមត្ថកិច្ចជំនាញបន្តអនុវត្តតាមនិតិវិធី។
ប្រជាការពារភូមិ រូបនេះបន្តថា ជនសង្ស័យទាំង ២ នេះ ទី១ ឈ្មោះ យួស សុសកាំរី ភេទប្រុស អាយុ ៣៥ ឆ្នាំ ទី២ ឈ្មោះ ពូក សាលី ភេទប្រុស អាយុ ២០ ឆ្នាំ។ អ្នកទាំងពីជាជនជាតិខ្មែអ៊ិស្លាម ទីលំនៅមិនពិតប្រាកដ។

គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសហគមន៍ រួមជាមួយប្រជាការពារភូមិឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕
អត្ថបទ៖ ងិន លីម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


