ព័ត៌មានជាតិ
រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”
សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”ដែលមាន ១៥ជំពូក និង១១៣ មាត្រាត្រូវបានរដ្ឋសភាអនុម័តយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាលហើយនៅព្រឹកថ្ងៃទី០១ខែមេសា ឆ្នាំ២០២២នេះ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ក្នុងនាមរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នៅចំពោះមុខអង្គសភានៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គសភាថា សេចក្តីព្រាង ច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការកសាងឯកសារបទដ្ឋានគតិយុត្តសម្រាប់ធ្វើការអភិវឌ្ឍវិស័យកសិកម្ម ដូចមានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រី បានលើកឡើងអំពីប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិតជាបន្តបន្ទាប់ ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការនៃការកសាងច្បាប់ ស្របទៅតាមនិន្នាការនៃការវិវធ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ច និងសង្គម ឆ្លើយតបតាមអនុសញ្ញាអន្ដរជាតិស្តីពី “ការការពាររុក្ខជាតិ” នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ និងកាតព្វកិច្ចក្នុងនាមជាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញ និងនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ ត្រូវអង្គសភា ធ្វើការពិនិត្យ ពិភាក្សា និងលើកជាសំណួរក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះ និងគាំទ្រលើខ្លឹមសារបច្ចេកទេស និងមូលដ្ឋានគតិយុត្តនៃច្បាប់នេះបន្ថែម។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នេះត្រូវបានគណៈរដ្ឋមន្ត្រីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន