សន្តិសុខសង្គម
ម្ដាយអាយុ២២ឆ្នាំម្នាក់ យកកូនស្រីអាយុទើប១ខែ១០ថ្ងៃ បោះចូលក្នុងប្រឡាយ ហើយបង្វែរឿងថា បាត់កូន
មូលហេតុដែលសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនម្តាយក្មេងរងគ្រោះនេះ គឺកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នៅ
វេលាម៉ោងប្រមាណ០៩និង០៥នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានទទួលព័ត៌មានពីករណីបាត់ក្មេងស្រីម្នាក់ទេីបមានអាយុ០១ខែ១០ថ្ងៃ មានឈ្មោះ ជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះ ហន សាមេន។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះ ទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរកហេីយពេលបន្ទាប់ក៏បានប្រទះឃេីញ(សព)ក្មេងស្រីខាងលេីអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងស្ថិតនៅភូមិព្រៃកូនសេកសង្កាត់អូរចារក្រុងបាត់ដំបង។
សមត្ថកិច្ចបន្តថា ករណីខាងលើនេះដោយមានការសង្ស័យសមត្ថកិច្ចបានបើកការស្រាវជ្រាវបានរកឃើញចំណុចសង្ស័យមួយចំនួនទើបសមត្ថកិច្ចបានសម្រេចធ្វេីការឃាត់ខ្លួនជនសង័្សយឈ្មោះ ហន សាមេន ភេទស្រីអាយុ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលេី ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(សាកសព)ដេីម្បីធ្វេីការសាកសួ រក្រោយពីបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សាររ៉ែន អធិការនគរបាលក្រុងបាត់ដដំបងបានឲ្យដឹងដែរថា ក្រោយធ្វេីការសាកសួរស្ត្រីជាម្តាយក្មេងរងគ្រោះ នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចស្រ្តីជាម្តាយបានឆ្លេីយសារភាពថា រូបគាត់តែម្នាក់ឯងបានធ្វេីសកម្មភាពយកកូនស្រីបង្កេីតដែលមានអាយុទេីប០១ខែ១០ថ្ងៃទៅបោះចោលឱ្យ(ស្លាប់)ក្នុងទឹកប្រឡាយនោះហេីយពេលបន្ទាប់មកក៏ធ្វេីឱ្យមានសកម្មភាពអំពីការបាត់កូនស្រីរបស់ខ្លួនតែម្តង។

បើតាមសម្តីស្រ្តីជាម្តាយរូបនេះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំទៅដល់ការសម្លាប់កូនស្រីខ្លួនឯងដោយឥតញញេីតដៃបែបនះ គឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំនៅពេលយប់ គឺចាប់ពីម៉ោង២១និង០០នាទីរហូតដល់ម៉ោង០៤និង០០នាទីព្រឹកទើបបាត់យំ។ ម៉្យាងដោយខ្លួនមានការហត់នឿយជាមួយនឹងបញ្ហានេះផង និងជីវភាពក្រីក្រពេក ណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០១ខែផង ហើយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផងស្របពេលមានឱកាសល្អពេលយាយមិននៅម្តាយមីងមិននៅគឺនៅតែម្នាក់ឯងខ្លួនក៏យកកូននេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។
បើទោះបីយ៉ាងណានៅពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


