ព័ត៌មានអន្ដរជាតិ
លោក Zelensky អះអាងថា ជនស៊ីវិលជាង ៣០០ នាក់ ត្រូវសម្លាប់និងធ្វើទារុណកម្ម នៅទីក្រុង Bucha (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ និងធ្វើទារុណកម្មជនស៊ីវិលជាង ៣០០ នាក់នៅក្នុងទីក្រុង Bucha ដែលជាកន្លែង ភ័ស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ី ត្រូវបានលាតត្រដាង។

លោក Zelensky និយាយថា “យើងទើបតែចាប់ផ្តើមការស៊ើបអង្កេតលើរាល់អ្វីដែលអ្នកកាន់កាប់បានធ្វើ។ នាពេលបច្ចុប្បន្ននេះ មានព័ត៌មានអំពីមនុស្សជាង៣០០នាក់ ដែលត្រូវបានសម្លាប់ និងធ្វើទារុណកម្មនៅក្នុងទីក្រុង Bucha តែមួយ។ វាទំនងជាថា ជនរងគ្រោះនឹងមានកាន់តែច្រើននៅពេលដែលទីក្រុងទាំងមូល ត្រូវបានពិនិត្យ ហើយនេះត្រឹមតែជាទីក្រុងមួយប៉ុណ្ណោះ”។
លោកបន្តថា “មានព័ត៌មានរួចហើយថា ចំនួនជនរងគ្រោះ អាចនឹងមានច្រើនជាងនេះនៅក្នុង Borodyanka និងទីក្រុងដែលរំដោះបានមួយចំនួនទៀត”។

“នៅក្នុងភូមិជាច្រើននៃទីក្រុង កៀវ, Chernihiv និង Sumy, អ្នកកាន់កាប់បានធ្វើរឿងដែលអ្នកស្រុកមិនបានឃើញសូម្បីតែក្នុងអំឡុងពេលនៃការកាន់កាប់របស់ពួកណាស៊ីកាលពី ៨០ឆ្នាំមុន។ អ្នកកាន់កាប់ប្រាកដជានឹងទទួលខុសត្រូវចំពោះរឿងនេះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចូ បៃដិន ហៅ ពូទីន ថា “ឧក្រិដ្ឋជនសង្គ្រាម” និងអំពាវនាវឲ្យកាត់ទោសមេដឹកនាំ រុស្ស៊ី រូបនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


