ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ហៅ ពូទីន ថា “ឧក្រិដ្ឋជនសង្គ្រាម” និងអំពាវនាវឲ្យកាត់ទោសមេដឹកនាំ រុស្ស៊ី រូបនេះ (មានវីដេអូ)
កាលពីថ្ងៃចន្ទទី០៤ខែមេសា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅលោក វ្លាឌីមៀរ ពូទីន ម្តងទៀតថា ជាឧក្រិដ្ឋជនសង្គ្រាម ហើយអំពាវនាវឲ្យមេដឹកនាំរុស្ស៊ីរូបនេះ ត្រូវទទួលការកាត់ទោសជុំវិញការសម្លាប់នៅទីក្រុង Bucha។

សាកសពជនស៊ីវិល ត្រូវបានគេប្រទះឃើញរដូករណែលនៅតាមផ្លូវនៅទីនោះ។ អ្នកយកព័ត៌មានរបស់ BBC នៅក្នុងទីក្រុង បានទៅបន្ទប់ក្រោមដីនៃផ្ទះមួយកន្លែង ជាទីដែលសាកសពមនុស្ស៥នាក់ត្រូវបានរកឃើញ។
លោក បៃដិន និយាយថា រូបភាពដែលយើងឃើញក្នុងទីក្រុង Bucha អាចបញ្ជាក់បានថា លោក ពូទីន គឺជា “ឧក្រិដ្ឋជនសង្រ្គាម” ប៉ុន្តែយើងត្រូវតែប្រមូលព័ត៌មាន។ យើងត្រូវបន្តផ្តល់អាវុធដល់អ៊ុយក្រែនដែលពួកគេត្រូវការ ដើម្បីបន្តការប្រយុទ្ធ ហើយយើងត្រូវតែទទួលបាន ព័ត៌មានលម្អិតទាំងអស់ ដូច្នេះនេះអាចជាការពិតមួយ មានការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម។

លោក បៃដិន បន្តថា លោកក៏កំពុងស្វែងរកការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ីផងដែរជុំវិញអំពើឃោរឃៅនេះ ថ្វីបើទីក្រុងមូស្គូបដិសេធថា ទាហានរបស់ខ្លួនមិនបានប្រព្រឹត្តក៏ដោយ។
គួរបញ្ជាក់ថា កាលពីខែមុន ប្រធានាធិបតីអាមេរិក បានបង្កកំហឹងក្នុងទីក្រុងមូស្គូ នៅពេលដែលលោកបានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេសអះអាងថា រុស្ស៊ី កំពុងបញ្ជូនទាហានស៊ីឈ្នួលចូលទៅក្នុងតំបន់ Donbas
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


