ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសអាស៊ានមួយនេះ ជាលើកដំបូង (មានវីដេអូ)
យោធាអាមេរិកបានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូង ហើយជាផ្នែកមួយនៃសមយុទ្ធរួមគ្នាដែលធ្វើឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ ។

មន្ត្រីអាមេរិកបាននិយាយថា ប្រព័ន្ធខែលការពារមីស៊ីល Patriot ត្រូវបានចល័តចេញពីឆ្នេរសមុទ្រ អំឡុងពេលសមយុទ្ធដីគោកនៅភាគខាងជើងកោះ Luzon កាលពីថ្ងៃអង្គារសប្តាហ៍មុន ។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃសមយុទ្ធរួមរយៈពេល ១២ ថ្ងៃ ដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃសុក្រ ហើយមានការចូលរួមពីទាហានចំនួន ៨,៩០០ នាក់មកពីប្រទេសទាំងពីរ ។

ទន្ទឹមនោះ មិនមានការបាញ់សាកល្បងនៃប្រព័ន្ធនេះនោះទេ ក្រោយពេលដែលបានមកដល់មូលដ្ឋានទ័ពអាមេរិកក្នុងខេត្ត Nagasaki ភាគខាងលិចប្រទេសជប៉ុន ។
ចំណែកទីតាំងដែលប្រតិបត្តិការនេះកើតឡើងគឺឆ្លងកាត់សមុទ្រពីតៃវ៉ាន់ និងចិន ខណៈសមយុទ្ធនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់យោធាអាមេរិកដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងភាពអាសន្ននៅក្នុងតំបន់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេស ណាតូ មួយនេះត្រៀមពង្រាយអាវុធនុយក្លេអ៊ែររបស់ អាមេរិក ទប់ទល់ការវាយលុយពី រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


