ព័ត៌មានអន្ដរជាតិ
ប្រទេស ណាតូ មួយនេះត្រៀមពង្រាយអាវុធនុយក្លេអ៊ែររបស់ អាមេរិក ទប់ទល់ការវាយលុយពី រុស្ស៊ី
ឧបនាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា ប្រទេសប៉ូឡូញត្រៀមខ្លួនជាស្រេចក្នុងការរក្សាទុកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួនដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី ។

លោក Jarosław Kaczynski បាននិយាយថា ក្នុងនាមប្រទេសដែលក៏ជាសមាជិកអង្គការណាតូដែរនោះ ទីក្រុង Warsaw គឺបើកចំហរក្នុងការធ្វើជាកន្លែងដាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួន ។
លោកបានប្រាប់សារព័ត៌មាន DW ថា “ប្រសិនបើជនជាតិអាមេរិកបានស្នើសុំឲ្យយើងរក្សាទុកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ូឡូញ យើងនឹងបើកចំហចំពោះវាជានិច្ច ហើយនេះជាការពង្រឹងយ៉ាងខ្លាំងដល់ការទប់ទល់នឹងក្រុងម៉ូស្គូ“ ។

យោងតាមលោក Kaczynski បានឲ្យដឹងថា បច្ចុប្បន្នសំណួរបែបនេះមិនត្រូវបានលើកឡើងទេ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ ។ លោកក៏បានសង្កត់ធ្ងន់ថា គំនិតផ្ដួចផ្ដើមគួរតែមកពីជនជាតិអាមេរិក ។
ទន្ទឹមនោះក៏មានសេចក្តីរាយការណ៍ថា ស្ថានទូតអ៊ុយក្រែនកំពុងចរចាជាមួយរដ្ឋាភិបាលប៉ូឡូញស្តីពីការបិទព្រំដែនទាំងស្រុងជាមួយបេឡារុសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Perild
ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី ចង់វាយដណ្ដើមតំបន់ ២ ទៀតរបស់ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


