ជីវិតកម្សាន្ដ
ប្រវត្តិតួឯកស្រីក្នុងរឿង” វាសនានាងម៉ារ៉ា និងក្លារ៉ា ” តារាបានពានច្រើនបំផុត និងមានឥទ្ធិពលមិនធម្មតា
Kathryn Chandria Manuel Bernardo កើតថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៩៦ ជាតារាសម្ដែងហ្វីលីពីន ដែលត្រូវបានប្រជាជនកម្ពុជាស្គាល់ច្បាស់ថា ជាតួឯកស្រីក្នុងរឿង” វាសនានាង ម៉ារ៉ា និងក្លារ៉ា” និងរឿង “ព្រះនាងអារីយ៉ា” ។
យ៉ាងណាមិញ នាងក៏ល្បីល្បាញខ្លាំងក្នុងខ្សែភាពយន្តធំៗដូចជា Pangako Sa’Yo, La Luna Sangre , She’s Dating the Gangster , Crazy Beautiful You , Barcelona: A Love Untold , The Hows of Us និង Hello, Love, Goodbye ហើយមានភាពយន្តពីរចុងក្រោយ កំពុងរកចំណូលបានខ្ពស់បំផុត។ ប្រជាជនអាស៊ីបានសរសើរនាងថា ជាមហាក្សត្រី Box Office នៅក្នុងជំនាន់របស់នាង។ ទន្ទឹមនោះ ទស្សនាវដ្ដី Forbes Asia បានចុះបញ្ជីថា ជាតារាល្បីម្នាក់ក្នុងចំណោមតារាល្បីប្រចាំអាស៊ីប៉ាស៊ីហ្វិក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Metro Society បានរួមបញ្ចូលនាង នៅក្នុងបញ្ជីនៃមនុស្សមានឥទ្ធិពលបំផុតលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិង EdukCircle ក៏បានចុះបញ្ជីនាងថា ជាតារាល្បី ដែលមានឥទ្ធិពលបំផុតផងដែរ។
ជីវិតឯកជន ឪពុកម្ដាយរបស់នាងគឺ Luzviminda និង Teodore Bernardo ហើយនាងមានបងប្អូនបង្កើតបីនាក់ គឺបងស្រីពីរនាក់ឈ្មោះ Chrysler និង Kaye និងបងប្រុសម្នាក់ឈ្មោះ Kevin ចំណែកនាងគឺជាកូនពៅក្នុងគ្រួសារ។ Bernardo ត្រូវបានគេដឹងថា កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុស Daniel Padilla ពោលគឺតាំងពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១២ មកម្លេះ ។
ការអប់រំ Bernardo បានសិក្សានៅ OB Montessori Center Inc. មុនពេលការសម្ដែងដំបូងរបស់នាង ក្នុងឆ្នាំ ២០០៣។ បច្ចុប្បន្នតារារូបនេះ រៀននៅមហាវិទ្យាល័យ Enderun, Taguig ជាកន្លែងដែលនាងសិក្សាផ្នែកទីផ្សារ។
អាជីពដំបូង អាជីពសម្ដែងរបស់នាង បានចាប់ផ្ដើមនៅក្នុងឆ្នាំ ២០០៣ ជាមួយនឹងតួនាទីតូចតាច នៅក្នុងរឿងភាគទូរទស្សន៍ ‘It Might Be You’ ។ តួនាទីសំខាន់ដំបូង គឺនៅក្នុងរឿងភាគទូរទស្សន៍ ‘Super Inggo’ ក្នុងឆ្នាំ២០០៦ ដែលនាងបានដើរតួជា Maya ។ បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះក្នុងវិស័យទូរទស្សន៍ នាងបានចូលប្រឡូកក្នុងវិស័យភាពយន្តពេញទំហឹង។ នៅពាក់កណ្ដាលឆ្នាំ ២០០០ នាងត្រូវបានគេឃើញនៅក្នុងខ្សែភាពយន្តដូចជា “Gagamboy” , “Taltong Baraha” និង “Supahpapalicious” ។ នាងទទួលបានប្រជាប្រិយភាពខ្លាំងបំផុត រួមទាំងទាកទាញដល់កម្ពុជាផងនោះ គឺរឿង ‘Mara Clara’ បានចាក់ផ្សាយក្នុងឆ្នាំ ២០១០ ។ ក្នុងឆ្នាំ ២០១១ នាងបានដើរតួជាលើកដំបូង នៅក្នុងខ្សែភាពយន្តខ្នាតធំ គឺ “Way Back Home” ។ នាងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភ័យរន្ធត់ រឿង “Shake, Rattle and Roll 13” ក្នុងឆ្នាំ ២០១១ ភាពយន្តនេះ ក៏ទទួលបានរង្វាន់ជាច្រើនផងដែរ។
ក្នុងឆ្នាំ ២០១២ នាងបានក្លាយជាតួឯកក្នុងខ្សែភាពយន្តមនោសញ្ចេតនា ’24/7 in Love’ ដែលដឹកនាំដោយ John D Lazatin ។ Kathryn បានឈានដល់កម្រិតភាពល្បីល្បាញខ្លាំង នៅក្នុងអាជីពទូរទស្សន៍របស់នាងក្នុងឆ្នាំ ២០១២ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគរឿង “Princess and I” ដែលជាជោគជ័យដ៏ធំធេង និងជាស៊េរីរឿងទទួលបានពានរង្វាន់ជាច្រើន។ នាងក៏បានក្លាយជាតួឯកស្រីនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនា បែបកំប្លែង ‘She’s Dating the Gangster’ ដឹកនាំដោយ Cathy Garcia-Molina និងព្រមទាំងទទួលបានការសរសើរយ៉ាងខ្លាំង ហើយក៏ត្រូវបានចាក់បញ្ចាំងជាអន្តរជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អារ៉ាប់រួម និងកាណាដា។
នាងបានបង្ហាញខ្លួននៅក្នុងរឿងភាគឆ្នាំ ២០១៥ ‘Pangako Sa’ Yo’ ជា Yna Macaspac / Maria Amor de Jesus ដូចគ្នា។ ក្នុងឆ្នាំ ២០១៧ នាងត្រូវបានគេឃើញនៅក្នុងរឿង “La Luna Sangre” ដែលជារឿងភាគបែបស្រមើស្រមៃភ័យ រន្ធត់ ហើយក៏ជារឿងដែលនាងបានឈ្នះរង្វាន់ជាច្រើនក្នុងអាជីពមួយនេះ។
អាជីពចម្រៀង Kathryn ក៏មានបទចម្រៀងផ្ទាល់ខ្លួនដូចជា ‘Mula Noon Hanggang Ngayon’ និង ‘Got to Believe in Magic’ ។ នាងបានចេញអាល់ប៊ុមស្ទូឌីយោដំបូង ឈ្មោះ ‘Kathryn’ ក្នុងឆ្នាំ ២០១៤ និងបទចម្រៀងដើមចំនួន ៦ទៀត រហូតលក់បានជាង ៧,៥០០ អាលប៉ុម នៅថ្ងៃដំបូងនៃការចេញផ្សាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្វាមី ម៉ារីម៉ា មានប្រវត្តិមិនធម្មតា មុនក្លាយជាតារាល្បីលំដាប់ប្រទេស
ចុចអាន៖តារាហ្វីលីពីនទាំង ១០ រូបនេះ ជាប់ងារជាស្រីស្អាត និងសិចស៊ីបំផុតប្រចាំប្រទេស
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


