សន្តិសុខសង្គម
កម្មកររោងចក្រជាង ៦០០ នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ ខណៈរោងចក្រ គ្រោងបិទទ្វារ
ដោយសាររោងចក្រកាត់ដេររ៉ូស៊ីងគ្មានអ្នកបញ្ជាទិញ ហើយកាត់រំសាយកម្មករម្តងបន្តិចៗគ្រោងនឹងបិទទ្វារ កម្មករ កម្មការីនី ប្រមាណ ៦០០ នាក់ក្នុងចំណោមកម្មករទាំងអស់ប្រមាណជាង ១៣០០ នាក់ បានផ្ទុះការតវ៉ា ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងទៅតាមច្បាប់ការងារ។ កូដកម្ម នេះបានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ទោះបីជាយ៉ាងណា ក្រុមកម្មករ បានចាត់ទុកថា នេះជាលេសមួយរបស់រោងចក្រ ដែលបានរៀបចំ រំសាយកម្មករចោលដើម្បីគេចពីការទូទាត់ប្រាក់អតីតភាព របស់កម្មករតែប៉ុណ្ណោះ។ តាមតំណាងកម្មករ បានឲ្យដឹងថា ការធ្វើកូដកម្មនេះ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន ទូទាត់ប្រាក់អតីតភាពទៅតាមច្បាប់ការងារបន្ទាប់ពីរោងចក្របានរំសាយកម្មករ បិទទ្វារ។ តាមតំណាងកម្មករបានឲ្យដឹងទៀតថា រោងចក្រនេះបានប្រកាសរំសាយកម្មករជាបណ្តើរៗ កាលពីពេលថ្មីៗនេះហៅកម្មករ ទៅបញ្ចប់កិច្ចសន្យាការងារបើកប្រាក់ឲ្យដោយមិនបានគិតពីអតីតភាពការងារ ដែលពួកគាត់ខំធ្វើការដែលខ្លះអស់រយៈពេលប្រមាណជិត ១០ ឆ្នាំ មកហើយនោះ។

ដោយសារតែ មានការកៀបសង្កត់បង្ខំកម្មករ ឲ្យឈប់ពីការងារកម្មករ មួយចំនួន បានយល់ព្រម និងនៅសល់ប្រមាណជាង ៦០០ នាក់ មិនយល់ព្រមក៏បាននាំគ្នា ធ្វើកូដកម្ម ដើម្បីទាមទារអតីតភាពការងារតែម្តង។ តាមកម្មករ ក៏បានទទូចស្នើសុំឲ្យរោងចក្រ បើកប្រាក់ឲ្យកម្មករ ដោយចែកឲ្យដាច់រវាងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលបានមកពីការរំសាយកម្មកររោងចក្របិទទ្វារ។ នៅព្រឹកនោះ ដែលគេឃើញលោកឯកឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ក៏បានចុះទៅសម្របសម្រួល ណែនាំឲ្យបងប្អូន កម្មករ កម្មការីនី ចូលទៅខាងក្នុងរោងចក្រវិញ អាជ្ញាធរនឹងជួយជំរុញឲ្យមានការដោះស្រាយតាមច្បាប់ការងារ។ លោកអភិបាលក៏បានណែនាំឲ្យបងប្អូន រក្សាគម្លាតសុវត្ថិភាព ជៀសវាងមានការឆ្លងរាលដាល់ជំងឺកូវីដ១៩។

តាមប្រធានរដ្ឋបាលរោងចក្រ បានឲ្យដឹងថា ដោយសារតែ អត់មានអ្នកបញ្ជាទិញរោងចក្រអត់មានការធ្វើ បានរំសាយកម្មករបណ្តើរអស់ពាក់កណ្តាលមកហើយ ក្នុងចំណោមកម្មករទាំងអស់ប្រមាណជាង១៣០០នាក់៕
អត្ថបទ៖ ឌីរៀ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


