សន្តិសុខសង្គម
ពលករបន្តចាកចេញពីថៃ កើនជាង ៨០០ នាក់ ខណៈមកចូលឆ្នាំខ្មែរ នៅស្រុកកំណើត
មន្ត្រីនគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងថា រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ នេះ អាជ្ញាធរមានសមត្ថកិច្ចព្រមទាំងមន្ត្រីជំនាញ បានសហការជាមួយភាគីទាហានថៃ ទទួលពលករខ្មែរប្រុសស្រីរួមទាំងក្មេងៗផងដែរ មានចំនួនកើនដល់ ៨៥៩ នាក់ ក្នុងនោះពលករបុរស ៤៣២ នាក់ស្រី ៣៤៣ នាក់ និងក្មេងៗ៨៤ នាក់ ដែលធ្វើដំណើរឆ្លងដែនទៅជាមួយឪពុកម្តាយ។

នគរបាលជំនាញបានឲ្យដឹងបន្តថា ដោយសារលំហូរពលករបន្តចាកចេញពីកន្លែងធ្វើការងារប្រទេសថៃ មានចំនួនកើនឡើងជាលំដាប់នេះ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាថៃ បានឯកភាពគ្នាបើកច្រកទ្វារចំនួនពីរដើម្បីទទួលពលករ គឺទីមួយច្រកទ្វាអន្តរជាតិដូងក្នុងស្រុកកំរៀង និងទីពីរឋិតនៅក្នុងភូមិសាស្ត្រច្រកតំបន់ក្នុងភូមិពោធិជ្រៃ ស្រុកសំពៅលូនខេត្តបាត់ដំបង ដើម្បីសម្រួល និងបង្កលក្ខណៈដល់ពលករខ្មែរទាំងអស់ងាយស្រួលចាកចេញក្នុងការវិលត្រឡប់មកស្រុកកំណើតវិញ។
ការបើកទទួលជាផ្លូវការ ឲ្យពលករត្រឡប់វិលមកចូលរួមក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមលំនៅឋានរៀងៗខ្លួននេះ ក្រុមគ្រូពេទ្យបានពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែយោងទៅលើការពិនិត្យកាតផ្តល់វ៉ាក់សាំងពលករភាគច្រើនសុទ្ធសឹងបានចាក់វ៉ាក់សាំងរួចរាល់ ត្រូវបានអប់រំណែនាំហើយឲ្យវិលត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនដោយឡែកចំពោះពលករដែលភាគតិចមិនបានចាក់វ៉ាក់សាំង ឬបានចាក់ហើយតែមិនគ្រប់ដូសត្រូវគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័កអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សៅ សារិទ្ទ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?