សន្តិសុខសង្គម
បាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេក ផ្ទះពលរដ្ឋពីរបីខ្នងរងផលប៉ះពាល់
អ្នកភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក បច្ចុប្បន្នកំពុងជួបបញ្ហាបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋពីរបីផ្ទះផងដែរ។
ពលរដ្ឋរៀបរាប់ឱ្យដឹងថា លំនៅឋានប្រជាពលរដ្ឋពីរទៅបីគ្រួសាររួចហើយ បានកំពុងរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេ ដែលពីមុនមក មិនដែលជួបប្រទះសោះឡើយ។
ការបាក់ច្រាំងទន្លេសាប នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺបាក់តាំងពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មកម៉្លេះ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយសារការបាក់ទន្លេនេះកំពុងររងផលប៉ះពាល់ទៅដល់ផ្លូវបេតុងបណ្តើរៗហើយ អាចនឹងប្រឈមខូចខាតបាក់ផ្លូវ ប្រសិនបើមិនមានការស្ថាបនារួសរាន់។
ប្រជាពលរដ្ឋរៀបរាប់ឱ្យដឹងទៀតថា ដំណឹងនេះពួកគាត់បានរាយការណ៍ជូនភូមិ និងលោកចៅសង្កាត់រួចហើយ ប៉ុន្តែមិនដឹងថា មានការជួសជុល ស្ថាបនាច្រាំងទន្លេនៅថ្ងៃណានោះដែរ។
ទោះបីមានសេចក្តីរាយការណ៍ជូនអាជ្ញាធររួចហើយក្តី តែក្តីបារម្មណ៍របស់ពួកគាត់នៅតែមានជាប់ជានិច្ច ដោយចេះតែខ្លាចបាក់ដាច់ដល់ផ្លូវបេតុង គ្មានផ្លូវធ្វើដំណើរទៅមក។
អ្នកភូមិព្រែកតាគង់ស្នើទៅដល់អាជ្ញាធរ រួសរាន់ជួយជួសជុល ស្ថាបនាឱ្យបានលឿន ចៀសវាងបាក់ច្រាំងទន្លេសាបកាន់តែធ្ងន់ធ្ងរទៅៗ នាំឱ្យប៉ះពាល់កាន់តែខ្លាំង ខណៈដែលពួកគាត់កើត និងរស់នៅតំបន់នេះរាប់សិបឆ្នាំមកហើយ មិនដែលជួយប្រទះសោះ តើកើតឡើងដោយសារមូលហេតុអ្វីឱ្យពិតប្រាកដ៕
អត្ថបទ៖រ៉ាវុទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ