Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រៀមកម្លាំងជិត៧០០​នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឪកាស​បុណ្យចូលឆ្នាំ

បានផុស

នៅ

នៅតាមសួនច្បារនិងនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងហាងលក់ដូរមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងនៅយប់ថ្ងៃទី១២ ខែមេសា នេះ យើងពិនិត្យឃើញមានការតាំងភ្លើងចម្រុះពណ៌យ៉ាងល្អប្រណិត ដែលជាការស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងថ្ងៃទី១៤ ខែមេសា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧុត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងពេលថ្មីៗនេះ បានដឹកនាំក្រុមការងារចុះរៀបចំតាំងលំអរភ្លើងបំភ្លឺនៅតាមសួនកំសាន្តនានាក្នុងខេត្ត ក៏បានអំពាវនាវអោយមន្ទីរអង្គភាព​ជុំវិញខេត្តចូលរួមតុបតែងលម្អភ្លើងពណ៌ឲ្យបានគ្រប់ៗមន្ទីរអង្គភាពផងដែរ ដើម្បីស្វាគមន៍ប្រជាពលរដ្ឋយើងដែលមកចូលរួមលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ឯកឧត្តមបានបញ្ជាក់ថា កន្លែងដែលរដ្ឋបាលខេត្តរៀបចំពិធីបុណ្យចូលឆ្នាំធំជាងគេនោះ គឺនៅក្នុងសួនច្បារសម្ដេចគង់សំអុល ជាប់មជ្ឈមណ្ឌលស៊ីម៉ាក និងនៅសួនច្បារឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រាប៊ុន បទឈ្វាំង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ នៅក្នុងសួនកំសាន្តទាំងពីរនេះគឺមានការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ និងការដុតកាំជ្រួចក្នុងពេលយប់ផងដែរ ។

ដោយឡែកចំពោះការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់វិញនោះ គឺសមត្ថកិច្ចនគរបាលខេត្ត ក្រុង និងស្រុកបានត្រៀមកម្លាំងជិត៧០០នាក់ ចែកចេញជា ៤៤ គោលដៅដើម្បីចេញការពារ​សន្តិសុខនិង​សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈទប់ស្កាត់បង្ការ បញ្ចៀស និងបង្ក្រាបបទល្មើសអោយមានប្រសិទ្ធភាព ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងបានចូល រួមលេងកំសាន្ត​សប្បាយក្នុងពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ក្នុងពេលបុណ្យចូលឆ្នាំថ្មីទាំង៣ថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នាដូចជា ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរប្រកាន់ស្ដាំ ដោយប្រុងប្រយ័ត្ន គោរពផ្លាកសញ្ញានិងគំនូសចរាចរណ៍លើដងផ្លូវ កុំបើកបរក្នុងស្ថានភាពស្រវឹង និងសូមកុំបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ។ និងក៏សូមចូលរួមអនុវត្តវិធានការ​សុខាភិបាលគឺ ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍យើង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម