ព័ត៌មានជាតិ
ខេត្តតាកែវ មានភ្ញៀវទេសចរជាង៤ម៉ឺននាក់ មកដើរកំសាន្ដក្នុងឱកាសបុណ្យចូលឆ្នាំ
មានភ្ញៀវទេសចរទាំងខ្មែរ និងបរទេសជាង៤ម៉ឺននាក់បានដើរកម្សាន្តសប្បាយតាមតំបន់ទេសចរណ៍នានាទូទាំងខេត្តតាកែវក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានផ្អាកជាប់ៗគ្នា២ឆ្នាំមកនេះដោយសារការកើតមានជំងឺរាតត្បាតកូវីត១៩ ពេលនេះ ត្រូវបានប្រជាពលរដ្ឋអបអរសាទរសប្បាយរីករាយឡើងវិញ ព្រោះរាជរដ្ឋាភិបាលបានអនុញ្ញាតិឲ្យប្រារព្វពីធីចូលឆ្នាំថ្មីឡើងវិញ។

ដោយឡែកសម្រាប់ខេត្តតាកែវ ទាំងភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមលេងសប្បាយនិងដើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងខេត្តមានចំនួន៤៣ ៥០០នាក់ ក្នុងនោះក៏មានជនបរទេស៣៨នាក់ផងដែរ។

តាមការបញ្ជាក់ពីលោក ឈូក ប៊ុនថន ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តតាកែវ បញ្ជាក់ថា រមណីយដ្ឋានសំខាន់ៗក្នុងខេត្តតាកែវទាំង១២កន្លែងដែលមានភ្លៀវទៅទស្សនារយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំមាន៖ រមណីយដ្ឋានទន្លេបាទី មានចំនួន២៣២៩នាក់ (បរទេស០៦នាក់)។ រមណីយដ្ឋានភ្នំតាម៉ៅមានចំនួន៧៣៦៨នាក់ (បរទេស២០នាក់)។ រមណីយដ្ឋានភ្នំជីសូរ្យមានចំនួន២២៣៤នាក់ (បរទេស២នាក់)។ រមណីយដ្ឋានភ្នំដា មានចំនួន១៨៩៥នាក់ (បរទេស០៣នាក់)។ រមណីយដ្ឋានភ្នំបាយ៉ង់កោ មានចំនួន៤៨៧នាក់។ រមណីយដ្ឋានជ្រោះផ្អោក មានចំនួន១៤១៤នាក់។ រមណីយដ្ឋានភ្នំជីតាជេព្រមានចំនួន១៦៣២នាក់។ រមណីយដ្ឋានភ្នំខ្លែង មានចំនួន៩៥៧នាក់ (បរទេស០២នាក់)។ មណ្ឌលកម្សាន្តក្រាំងតាចាន់ មានចំនួន៦៨៩នាក់ (បរទេស០១នាក់)។រមណីយដ្ឋានកំពូលពេជ្រមានចំនួន៣៣៧០នាក់។ រមណីយដ្ឋានត្រីមាសមានចំនួន១៧០០នាក់។ មណ្ឌលកំសាន្តក្នុងក្រុងដូនកែវមានចំនួន១៩៤២៥នាក់(បរទេស៤នាក់)។

តាមទឹកមុខភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានដើរកម្សាន្ត បង្ហាញពីភាពសម្បាយរីករាយជាពាន់ពេក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយម្លប់សន្តិភាពដែលមានសម្តេចតេជោជាប្រមុខរាជរដ្ឋាភិបាល៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


