Connect with us

ព័ត៌មានអន្ដរជាតិ

ទំហំទឹកប្រាក់ខូចខាតហេដ្ឋារចនាសម្ព័ន្ធ អ៊ុយក្រែន ក្នុងសង្គ្រាមលុកលុយពី រុស្ស៊ី

បានផុស

នៅ

ធនាគារពិភពលោកបាននិយាយថា ការប៉ាន់ប្រមាណពីការខូចខាតរូបវ័ន្តចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនពីសង្គ្រាមលុកលុយរបស់រុស្ស៊ីបានឈានដល់ប្រហែល ៦០ ពាន់លានដុល្លារហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប៉ាន់ប្រមាណនេះមិនរាប់បញ្ចូលការចំណាយលើសេដ្ឋកិច្ចដែលកំពុងកើនឡើងនៅសង្រ្គាមបច្ចុប្បន្ននោះទេ ។ លោក David Malpass ប្រធានធនាគារពិភពលោកបាននិយាយនៅក្នុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនទឹកប្រាក់នេះនឹងបន្តកើនឡើង ដោយសារសង្រ្គាមនៅតែបន្ត ។

ទន្ទឹមនោះ នៅក្នុងសុន្ទរកថាតាមរយៈវីដេអូទៅកាន់សន្និសីទនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកត្រូវការប្រាក់ប្រមាណ ៧ ពាន់លានដុល្លារក្នុងមួយខែ ដោយសារតែការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរនៅពេលនេះ និងរាប់រយពាន់លានដុល្លារដើម្បីកសាងឡើងវិញនូវអ្វីៗទាំងអស់នេះនៅពេលក្រោយ” ។

លោក Zelensky បានស្នើឲ្យប្រទេសដែលបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ប្រើប្រាស់លុយនោះដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម និងដើម្បីទូទាត់ការខាតបង់ដែលរងគ្រោះដោយប្រទេសដទៃទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ លោក Zelensky ប្រាប់មូលហេតុធ្លាក់ទីក្រុង Mariupol ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម