ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់មូលហេតុធ្លាក់ទីក្រុង Mariupol ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងអ៊ុយក្រែនមិនមានអាវុធធុនធ្ងន់ និងគ្រប់គ្រាន់ដើម្បីការពារទីក្រុង Mariupol ឡើយ ។

លោកប្រធានាធិបតីបានលើកឡើងបែបនេះ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដណ្តើមយកបានទាំងស្រុង នូវទីក្រុងកំពង់ផែសមុទ្រខ្មៅដ៏សំខាន់ Mariupol កាលពីថ្ងៃព្រហស្បតិ៍ ។
លោកបានបន្ថែមថា រហូតមកដល់ពេលនេះសកម្មប្រយុទ្ធអ៊ុយក្រែនជាង ២,០០០ នាក់នៅតែបន្តពួនក្នុងរោងចក្រដែក Azovstal របស់ទីក្រុងនេះ ។

បើទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឲ្យយយោធារុស្ស៊ីលុបចោលផែនការវាយលុករោងចក្រដែក Azovstal ដោយឲ្យបន្តធ្វើការឡោមព័ន្ធទីក្រុងនេះជំនួសវិញ ។
ទន្ទឹមនោះ ក្រោយការដួលរលំទីក្រុង Mariupol របស់អ៊ុយក្រែនមួយនេះហើយ វាត្រូវបានគេមើលឃើញថានឹងអនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ីមកពីរណសិរ្សភាគខាងត្បូង និងខាងកើតភ្ជាប់ទំនាក់ទំនងគ្នាសម្រាប់ការវាយលុកធំៗនៅកន្លែងផ្សេងទៀតផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


