ជីវិតកម្សាន្ដ
រឿងមួយ អ្នកប្រហែលមិនធ្លាប់ដឹងពី តារាចម្រៀងជួរមុខ ពេជ្រ សោភា
ដើរលើវិថីសិល្បៈជិត ២០ ឆ្នាំ មានទាំងភាពជោគជ័យ និងបរាជ័យ ម្ចាស់បទ Better Day ពេជ្រ សោភា បានធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈបទចម្រៀងជាច្រើន ប៉ុន្តែលោកអ្នកប្រហែលមិនដឹងរឿង ១ ពីតារាចម្រៀងរូបនេះ។

ពីអ្នកលក់អំពៅសាង វិត្តន៍មកក្លាយខ្លួនជាតារាចម្រៀងជួរមុខវាពិតជាមិនមែនការលេងសើចសម្រាប់តារាស្រីរូបនេះទេ។ ផ្ដើមចេញពីអ្នកចៀងនៅមជ្ឈមណ្ឌលកម្សន្តស្ពាក ពេជ្រ សោភា បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនឹងធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈបទ “Better Day” ច្រៀងជាមួយ Dj Sdey ដែលផ្ទុះការគាំទ្រខ្លាំងនៅឆ្នាំ ២០០៤ ។ បើទោះបីជានៅផលិតកម្មធំក្នុងប្រទេសកម្ពុជាក៏ពិតមែន តែដំណើរលើវិថីសិល្បៈរបស់តារាស្រីដួងនេះ ពិតជាមិនងាយស្រួលនោះទេ ដោយនៅឆ្នាំ ២០០៨-២០១០ ពេជ្រ សោភា បានធ្លាក់ប្រជាប្រិយភាពស្ទើតែបាត់មុខពីសិល្បៈ តែដោយការខិតខំប្រឹងប្រែង តស៊ូមិនបោះបង់ អ្នកនាងបានត្រឡប់មកវិញនៅឆ្នាំ ២០១២ ជាមួយបទចម្រៀង “Let Boom” ប្រៀបដូចជាការដណ្ដើមយកកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញមកវិញរហូតមកដល់បច្ចុប្បន្ន។





ជាពិសេសរឿងមួយដែលអ្នកមួយចំនួនប្រហែលមិនដឹងពីតារាចម្រៀងរូបនេះ គឺ អ្នកនាងមិនដែលផ្លាស់ប្ដូរផលិតកម្មម្ដងសោះ។ បើទោះខ្យល់ព្យុះបក់បោកយ៉ាងណាក៏ដោយ ប៉ុន្តែ ពេជ្រ សោភា ក៏មិនចុះចេញពីទ្រនំដែលធ្លាប់ផ្ដល់សេចក្ដីសុខសាន្ត និងភាពល្បីល្បាញ ដែលផលិតកម្មរស្មីហង្សមាសផ្ដល់ឲ្យទេ។ ផ្ទុយទៅវិញ ពេជ្រ សោភា បានកែប្រែខ្លួនឯងពីតារាចម្រៀងទៅជាអ្នកនិពន្ធសាច់ភ្លេង និងសរសេរទំនុកច្រៀង ដើម្បីអភិវឌ្ឈន៍ខ្លួននៅក្នុងវិស័យសិល្បៈឲ្យកាន់តែរីកចម្រើនឡើង។



គួររំលឹកថា ពេជ្រ សោភា ត្រូវបានជ្រើសរើសជាគណៈកម្មការនៅក្នុងកម្មវិធីលំដាប់ពិលោក The Voice Cambodia ចំនួន ២ រដូវកាល និងកម្មវិធី Bet The Best Cambodia។ លើសពីនេះ អ្នកនាងក៏ជាតារាស្រីដែលតែងតែលើកបង្ហាញសិល្បៈវប្បធម៌បុរាណជាច្រើនទម្រង់មិនថាតាមឆាកប្រគំតន្ដ្រី MV និងសំលៀកបំពាក់ផ្សេងៗជាច្រើន។ ទន្ទឹមនឹងនេះ អ្នកនាង ពេជ្រ សោភា ក៏ជោគជ័យលើវិស័យស្ពតពាណិជ្ជកម្មធំៗដូចជា ទូរស័ព្ទ Oppo, សាប៊ូកក់សក់ Sunsilk, Citra, ខ្នរ៕






អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


