ព័ត៌មានជាតិ
ការផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារ ជាយន្តការការពង្រឹង ការប្រមូលចំណូលពន្ធជូនរដ្ឋ
ខេត្តតាកែវ៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង លោក ជិន គឹមស្រេង ជាប្រធានសាខាពន្ធដារខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលត្រូវទទួលភារៈកិច្ចថ្មីជា ប្រធានសាខាពន្ធដារខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ការប្រកាស និងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ មិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាសប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ។

លោកបណ្ឌិត កែន សម្បត្តិ មានប្រសាសន៍បន្តថា មកទល់ពេលនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឱ្យការប្រមូលចំណូលពន្ធមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ។ លោកបានបញ្ជាក់ពីកាត្តាដែលធ្វើឱ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីកាត្តា ៤ សន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឱ្យវិនិយោគគិនក្រៅប្រទេស និងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទន់វិនិយោគ បង្កើតការងារជូនប្រជាពលរដ្ឋ តម្រូវឱ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់។

លោក ឈូរ សុធា អភិបាលរងខេត្តតាកែវបានលើកថា ការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តតាកែវ មានការប្រមូលចំនូលពន្ធបានច្រើនលើសផែនការគ្រោងទុក ហើយលោកបានជំរុញដល់ប្រធានសាខាពន្ធដារខេត្តតាកែវថ្មី ត្រូវបន្តខិតខំប្រឹងប្រែងប្រមូលសារពើពន្ធបន្តទៀត ក៏ដូចជាការបញ្ចៀបការយល់ដឹងបន្ថែមទៅដល់ប្រជាពលរដ្ឋពីកាតព្វកិច្ចពន្ធ ដែលតម្រូវឱ្យប្រជាពលរដ្ឋចូលមកបង់ពន្ធឱ្យបានត្រឹមត្រូវទៅតាមនីតិវិធី។

លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារថ្មី បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឱ្យកាន់តែមានការរីកចម្រើនទៅមុខ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយដល់ការយល់ដឹងពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ