KPT+
ជីកកកាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកើតឡើងចំថ្ងៃ ១ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ ២០០៤ – សហភាពអឺរ៉ុប
សហភាពអឺរ៉ុបត្រូវបានពង្រីក ដើម្បីដាក់បញ្ចូលរដ្ឋសមាជិកថ្មីដូចជាប្រទេសស៊ីប សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតវី លីទុយអានី ម៉ាល់តា ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី។

ឆ្នាំ ១៩៩៩ – សពអ្នកឡើងភ្នំ Everest
សពអ្នកឡើងភ្នំជនជាតិអង់គ្លេសឈ្មោះ George Mallory ត្រូវបានគេរកឃើញនៅលើភ្នំ Everest ប្រហែល ៧៥ ឆ្នាំបន្ទាប់ពីគាត់ និង Andrew Irvine បានបាត់ខ្លួន ខណៈព្យាយាមក្លាយជាមនុស្សដំបូងគេដែលឡើងដល់កំពូលភ្នំនេះ។

ឆ្នាំ ១៩៦១ – ការប្លន់យន្តហោះនៅ សហរដ្ឋអាមេរិក
ការប្លន់យន្តហោះដ៏ធំលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក បានកើតឡើងអំឡុងពេល បុរសម្នាក់បានបង្ខំឲ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មមួយ ដែលកំពុងធ្វើដំណើរពីទីក្រុង Miami ទៅ Key West រដ្ឋ Florida បើកផ្លូវវាងទៅកាន់ប្រទេសគុយបា។

ឆ្នាំ ១៩៦០ – ឧប្បត្តិហេតុ U-2
ខណៈពេលហោះឈ្លបយកការណ៍ ចូលជ្រៅទៅក្នុងសហភាពសូវៀត យន្តហោះ U-2 របស់សហរដ្ឋអាមេរិកត្រូវបានបាញ់ទម្លាក់ ហើយអ្នកបើកឈ្មោះ Francis Gary Powers ដែលធ្វើការឲ្យ CIA ត្រូវបានគេចាប់ដាក់គុក។ ជាលទ្ធផល បណ្តាលឲ្យមានការប្រឈមមុខដាក់គ្នា រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ដោយត្រូវបានគេស្គាល់ថាជាឧប្បត្តិហេតុ U-2។

ឆ្នាំ ១៩៣១ – អគារ Empire State
អគារ Empire State ក្នុងទីក្រុងញូវយ៉កបានបើកជាផ្លូវការ។ អស់រយៈពេល៤ទស្សវត្សរ៍ វាជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយវាត្រូវបានគេចាត់ទុកថាជា អគារសម្គាល់សហរដ្ឋអាមេរិក។

ឆ្នាំ ១៩០៩ – ស្ត្រីទីមួយនៃវិទ្យុ
តារាចម្រៀងអាមេរិក Kate Smith ដែលត្រូវបានគេស្គាល់ថាជា “ស្ត្រីទីមួយនៃវិទ្យុ” បានចាប់កំណើត។

ឆ្នាំ ១៨៩៨ – សមរភូមិឈូងសមុទ្រម៉ានីល
សមរភូមិឈូងសមុទ្រម៉ានីលបានបញ្ចប់ ដោយកងនាវាចរអេស្ប៉ាញប៉ាស៊ីហ្វិក រងបរាជ័យដោយស្នាដៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាលទ្ធផលធ្វើឲ្យប្រទេសហ្វីលីពីនដួលរលំ និងរួមចំណែកដល់ការទទួលជ័យជម្នះចុងក្រោយរបស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមអេស្ប៉ាញ – អាមេរិក។

ឆ្នាំ ១៨៨៩ – ទិវាពលកម្មពិភពលោក
ទិវាពលកម្មពិភពលោកត្រូវបានបង្កើតឡើង។ ប្រទេសទូទាំងពិភពលោក ប្រារព្វពិធីក្នុងគោលបំណងរំឬក និងឧទ្ទិសដឹងគុណ ដល់វីរភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។

ឆ្នាំ ១៨៤០ – Penny Black
តែមប្រៃសណីយ៍ដំបូងបង្អស់របស់ពិភពលោក ត្រូវបានបញ្ចេញនៅក្នុងប្រទេសអង់គ្លេស។ វាបង្កើតឡើងដោយលោក Sir Rowland Hill ហើយត្រូវបានគេស្គាល់ថា Penny Black៕

ប្រែសម្រួល៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?