សន្តិសុខសង្គម
ខឹងស្តីឲ្យម្តាយរបស់ខ្លួនញឹកពេក ទាញកាំបិតខ្វែវកាប់ស្ដ្រីម្នាក់ស្លាប់ទាំងព្រឹក
បុរសដែលជាជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្ម ដោយបានកាប់ទៅលើស្ត្រីចំណាស់ម្នាក់ស្លាប់ក្នុងថ្លុកឈាម។ ករណីឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៧ និង ៤០ នាទី ព្រឹក នៅចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

ករណីនេះដែរ គឺបានបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ដោយបានយកកាំបិតខ្វែវទៅកាប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ( ផ្ទះជាប់គ្នា ) ចំនួន ៣ កាំបិត ចំត្រង់.ក ផ្នែកខាងក្រោយមួយកាំបិត ត្រង់ស្មាខាងឆ្វេងមួយកាំបិត និងម្រាមដៃខាងស្តាំមួយកាំបិត បណ្តាលឲ្យស្លាប់ ខណៈពេលដែល ជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។


ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា បញ្ហានេះគឺដោយសារតែខឹងទៅលើជនរងគ្រោះ ព្រោះកន្លងមកគេតែងតែស្តីឲ្យម្តាយរបស់ខ្លួនញឹកញាប់ពេក ហើយភាសានេះនៅតែឮដដែលៗ ទើបទ្រាំមិនបានក៏បានលីខ្វែវទៅកាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការស្រុកបវេលរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្ត ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


