សុខភាព
ដឹងអត់ថា រមាស់រន្ធគូទបណ្ដាលមកពីកត្តាអ្វីខ្លះ? ដោះស្រាយបែបណា?
ជាទូទៅ អាការរមាស់រន្ធគូទ អាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលក្នុងខ្លួន និងចេះតែចង់អេះមិនឈប់។ ពិតណាស់ ទោះបីជាអាការនេះ អាចបណ្ដាលមកពីសារធាតុគីមីដែលមាននៅក្នុងលាមកក៏ពិតមែន ប៉ុន្តែក៏បន្សល់ការរលាកនៃបរិវេណនោះដូចគ្នា ព្រមទាំងអាចធ្វើឲ្យយើងក្រហាយ និងឈឺចាប់ថែមទៀតផង។

រោគសញ្ញានៃការរមាស់រន្ធគូទ
ជាក់ស្ដែង ប្រសិនបើរន្ធគូទមានសំណើម សម្ពាធ ឬនៅពេលដែលយើងអង្គុយចុះ កម្រិតនៃភាពរមាស់នៅត្រង់បរិវេណរន្ធគូទ នឹងកើនឡើងទ្វេដង។ គ្នាយើងខ្លះអាចមានរោគសញ្ញាទាក់ទងនឹងរមាស់រន្ធគូទ ដូចខាងក្រោម៖
- លាមកមានឈាម
- ហូរឈាមនៅត្រង់រន្ធគូទ
- រមាស់លិង្គ
មូលហេតុបង្កនៃការរមាស់រន្ធគូទ
- សារធាតុគីមីនៅក្នុងអាហារដែលយើងញ៉ាំ ដូចជានៅក្នុងគ្រឿងទេស និងម្ទេសប្លោក
- ការរលាកដោយសារសំណើមនៅក្នុងរន្ធគូទ ដែលបណ្ដាលមកពីលាមករាវ រាករូស
- សំណើមបង្កើនលទ្ធភាពនៃការឆ្លងមេរោគនៅរន្ធគូទ ជាពិសេសមេរោគផ្សិតចំពោះអ្នកជំងឺទឹកនោមផ្អែម ឬជំងឺអេដស៍
- ការប្រើប្រាស់ថ្នាំផ្សះក៏អាចនាំឲ្យមានការឆ្លងមេរោគផ្សិត និងការរលាករន្ធគូទដូចគ្នា
- ជំងឺស្បែកPsoriasis
- នៅក្នុងករណីកម្រខ្លះ ដុំសាច់នៃរន្ធគូទ (មហារីករន្ធគូទ) ក៏អាចជាមូលហេតុនេះការរមាស់នេះដែរ
- ពពួកប៉ារ៉ាស៊ីត (Pinworms)
- ជំងឺឫសដូងបាត
- ការរលាត់ស្បែករន្ធគូទ និង
- ការដុះសាច់មិនប្រក្រតីនៃស្បែករន្ធគូទ

គន្លឹះដោះស្រាយបញ្ហារមាស់រន្ធគូទ
ការថែទាំបរិវេណរន្ធគូទឲ្យស្អាត និងស្ងួតល្អជារឿងដ៏សំខាន់មួយ។ ជាងនេះទៅទៀត យើងគួរតែជៀសវាងបន្សល់សាប៊ូនៅបរិវេណនោះ។ ក្រោយបន្ទោបង់រួច គួរប្រើកំណាត់ដែលមានជាតិសំណើម (ដូចជាកំណាត់សើមរបស់ទារក) ដើម្បីសម្អាតរន្ធគូទ ជំនួសឲ្យក្រដាសអនាម័យ ទើបជាការប្រសើរ ឬប្រើទឹកលាងសម្អាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចេះតែឈឺញឹកញាប់មិនលោះពេល សាកវិធីនេះ ធូរស្បើយបានច្រើនមិនខាន
ចុចអាន៖រូបមន្តធម្មជាតិទាំង ៥ ជួយសម្អាតពោះវៀនធំ បានយ៉ាងស័ក្តិសិទ្ធិ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស