សុខភាព
រូបមន្តធម្មជាតិទាំង ៥ ជួយសម្អាតពោះវៀនធំ បានយ៉ាងស័ក្តិសិទ្ធិ
ពោះវៀនធំជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធរំលាយអាហារ ដែលទាញយកវីតាមីន សារធាតុចិញ្ចឹម ទឹក និងអំបិលពីអាហារដែលពិបាករំលាយ ដើម្បីជួយកម្ចាត់រាល់កាកសំណល់រឹងចេញពីរាងកាយ។ ពិតណាស់ យើងចាំបាច់ត្រូវសម្អាតពោះវៀនធំ ប្រសិនបើមុខងារពោះវៀនធំមានបញ្ហា ដូចជានៅពេលដែលពោះវៀនធំស្រូបយកជាតិពុល ដើម្បីបញ្ចេញចោលពីរាងកាយ ដែលជាលទ្ធផល យើងអាចប្រឈមនឹងរោគសញ្ញាមួយចំនួនដូចជា ឡើងទម្ងន់ អស់កម្លាំង ទល់លាមក ហើមពោះជាដើម។ យ៉ាងណាមិញ យើងក៏អាចធ្វើការសម្អាតពោះវៀនធំតាមបែបធម្មជាតិ ដោយអនុវត្តតិចនិកងាយៗទាំងប្រាំនេះ។

១. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
វិធីសាស្ត្រដ៏ងាយស្រួល និងល្អបំផុត គឺការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាជាតិទឹកនៅក្នុងរាងកាយ ព្រមទាំងជួយឲ្យសរីរាង្គទាំងមូលមានដំណើរការប្រក្រតី។ មួយវិញទៀត ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក៏អាចជួយកម្ចាត់សារធាតុពុលផ្សេងៗពីក្នុងរាងកាយថែមទៀតផង។
២. ញ៉ាំទឹកផ្លែប៉ោម
ទន្ទឹមនឹងនេះដែរ ទឹកផ្លែប៉ោមក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាតពោះវៀនធំដូចគ្នា។ ភេសជ្ជៈមួយប្រភេទនេះ អាចជួយឲ្យពោះវៀនធំមានដំណើរការប្រក្រតី និងជួយឲ្យថ្លើមមានសុខភាពល្អ។ ដើម្បីទទួលបានលទ្ធផលល្អបំផុតក្នុងការសម្អាតពោះវៀនធំ យើងគួរញ៉ាំទឹកផ្លែប៉ោមមួយកែវ និងញ៉ាំទឹកធម្មតាមួយកែវទៀតនៅកន្លះម៉ោងក្រោយ។
៣. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ សម្បូរទៅដោយវីតាមីនC ខ្ពស់ ដែលល្អឥតខ្ចោះសម្រាប់ប្រព័ន្ធរំលាយអាហារ។ យើងអាចលាយទឹកក្រូចឆ្មារ ជាមួយនឹងទឹកក្ដៅឧណ្ហៗ និងទឹកឃ្មុំ ដើម្បីជួយឲ្យថ្លើម ពោះវៀនធំ និងប្រព័ន្ធរំលាយអាហារទាំងមូលមានសុខភាពល្អ និងដំណើរការរលូន។
៤. ចៀសវាងញ៉ាំអាហារចៀន និងអាហារកែច្នៃ
ជាមួយគ្នានេះ យើងគួរជៀសវាងញ៉ាំអាហារចៀន និងអាហារកែច្នៃរយៈពេលពីរបីថ្ងៃ និងញ៉ាំទឹកបន្លែស្រស់ឲ្យបានច្រើនដងក្នុងមួយថ្ងៃ ពីព្រោះថាបន្លែបៃតង និងបន្លែស្លឹកបៃតងអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។ មួយវិញទៀត ពពួកបន្លែទាំងនេះសម្បូរទៅដោយសារធាតុរ៉ែ និងអង់ស៊ីមខ្ពស់ ដែលអាចផ្ដល់ថាមពលដល់រាងកាយបានយ៉ាងល្អប្រសើរ។

៥. ទឹកដោះគោជូរ
ក្នុងការសម្អាតពោះវៀនធំ ទឹកដោះគោជូរជាជម្រើសអាហារដែលមិនអាចខ្វះបានឡើយ ពីព្រោះវាផ្ទុកទៅដោយបាក់តេរីល្អសម្រាប់រាងកាយ និងជួយពន្លឿនដល់ដំណើរការរំលាយអាហារ។ បន្ថែមពីនេះ ទឹកដោះគោជូរក៏អាចដោះស្រាយបញ្ហាទាក់ទងនឹងក្រពះ និងប្រព័ន្ធរំលាយអាហារបានយ៉ាងស័ក្ដិសិទ្ធិផងដែរ។
ចុចអាន៖មហារីកពោះវៀនធំ ដែលមិនបង្ហាញរោគសញ្ញា អាចនឹងគ្រោះថ្នាក់ខ្លាំង
ចុចអាន៖ភាពចាំបាច់នៃការពិនិត្យស្វែងរក ដើម្បីបង្ការជំងឺមហារីកពោះវៀនធំ !
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


