Connect with us

ព័ត៌មានជាតិ

ក្រសួង​ការពារជាតិ​ព្រមាន​វិធាន​ការ​ច្បាប់​ម្ចាស់​គណនីហ្វេសប៊ុក​ ​យកឈ្មោះ​សម្ដេច ទៀ បាញ់​ទៅ ប្រើក្លែងបន្លំ

បានផុស

នៅ

នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិ នៅថ្ងៃទី ១១ ខែឧសភានេះ បានប្រកាសព្រមាន​វិធាន​ការផ្លូវ​ច្បាប់ចំពោះ ឱ្យម្ចាស់​គណនី​ហ្វេសប៊ុក យកឈ្មោះសម្ដេច ទៀ បាញ់ ទៅប្រើក្លែងបន្លំជេរ​ប្រមាថ ដែលធ្វើឱ្យប៉ះពាល់​ដល់កិត្តិ​យស​សម្ដេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែល​បានឱ្យដឹងថា មានជនខិលខូច​មួយ​ចំនួនបានយករូបថត និងឈ្មោះរបស់ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៅប្រើប្រាស់ក្លែង​បន្លំនៅ​លើផេកហ្វេសប៊ុក របស់ខ្លួន ហើយ​បានជេរប្រមាថ តិះដៀលគ្នា ដោយពាក្យសំដីមិន​គប្បីនៅលើ​ទំព័រហ្វេសប៊ុក។

នាយកដ្ឋានព័ត៌មាន អះអាងថា ទង្វើគ្មានពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឲ្យប៉ះពាល់​យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខថ្នាក់ដឹក​នាំ​កាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមអំពាវនាវដល់ម្ចាស់​គណ​នីហ្វេសប៊ុក (Facebook) ក្លែងបន្លំខាងលើបញ្ឈប់សកម្មភាពយកឈ្មោះប្រមុខការពារជាតិ ឬក៏ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទៅប្រើប្រាស់ក្លែងបន្លំនៅលើបណ្ដាញសារព័ត៌មានសង្គមតទៅទៀត បើមិនដូច្នេះទេ ក្រសួងការពារជាតិ សហការជាមួយកម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការ​តាមផ្លូវច្បាប់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម