ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា ក្នុងខួបទំនាក់ទំនង ការទូតលើកទី ៦៦
រហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជាបានឈានដល់រយៈពេល ៦៦ ឆ្នាំហើយ ដោយរុស្ស៊ីមានឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ មិនថាជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច ឬប្រជាជនជាមួយប្រជាជននោះទេ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គរដ្ឋទូតនៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជាលោក Rafael Iangareev មានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពរុស្ស៊ី-កម្ពុជា កាន់តែរឹងមាំទៅតាមពេលវេលា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥៦ ។
ចាប់តាំងពីពេលនោះមក សហភាពសូវៀតបានជួយព្រះរាជាណាចក្រកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលវិទ្យាសាស្ត្រ ការកសាងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាការឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។

ទន្ទឹមនោះសហព័ន្ធរុស្ស៊ីក៏បានចូលរួមក្នុងបេសកកម្មអ៊ុនតាក់ក្នុងប្រទេស ហើយពួកគេប្តេជ្ញាបន្តការអភិវឌ្ឍន៍អន្តរកម្មក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាធ្វើការរួមគ្នាក្នុងស្ថាប័នអន្តរជាតិ និងវេទិកានានាផងដែរ ។
ជាសញ្ញានៃទំនាក់ទំនងកាន់តែស៊ីជម្រៅនៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ក៏ត្រូវបានគេឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ។ តួយ៉ាងនៅឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ហើយនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ និងទីក្រុងសូជី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន លើកទី ២០ ក្នុងឆ្នាំ ២០១៦ ។

កាលពីឆ្នាំមុន តាមរយៈក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទទួលរង្វាន់លំដាប់មិត្តភាពសម្រាប់ការរួមចំណែកយ៉ាងសំខាន់របស់សម្ដេចក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ ហើយក្នុងនោះក៏មានដំណើរទស្សនកិច្ចរបស់លេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev មកទីក្រុងភ្នំពេញផងដែរក្នុងខែធ្នូ ឆ្នាំ ២០២១ ។
បើទោះជាកម្ពុជាបានបោះឆ្នោតនៅអង្គការសហប្រជាជាតិប្រឆាំងនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ ក៏លោក Iangareev បានបញ្ជាក់សារជាថ្មីថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងប៉ះពាល់នោះទេ ដោយសារពួកយើងគោរពការសម្រេចចិត្តរបស់ខ្លួនក្នុងនាមជាប្រទេសអធិបតេយ្យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ប្រាប់មូលហេតុសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយពេល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


