ព័ត៌មានអន្ដរជាតិ
កង្វះខាតប្រេងឥន្ធនៈនៅស្រីលង្កាចាប់ផ្តើមធូរស្រាល
ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាបានធានាការប្តូរប្រាក់បរទេសដើម្បីសងថ្លៃឥន្ធនៈ និងឧស្ម័នដែលនឹងបន្ធូរបន្ថយកង្វះខាត។ នេះបើយោងតាមទេសាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ប៉ុន្តែប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកដើម្បីបំបែកក្រុមនិស្សិតតវ៉ា។
ស្ថានីយ៍ប្រេងភាគច្រើននៅស្រីលង្កាអស់ប្រេងលក់ ដោយសារប្រទេសកោះមួយនេះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់ចាប់តាំងពីទទួលបានឯករាជ្យឆ្នាំ១៩៤៨។ នៅកន្លែងបូមទឹកមួយចំនួននៅទីក្រុងពាណិជ្ជកម្ម Colombo មនុស្សម្នាតម្រង់ជួរគ្នារាប់សិបដោយមានធុងជ័រ ហើយកម្លាំងទ័ពយាមល្បាតតាមដងផ្លូវ។

និស្សិតរាប់ពាន់នាក់កាន់ទង់ខ្មៅដើរដង្ហែក្បួននៅភាគកណ្តាលទីក្រុង Colombo ដោយពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាល។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកដើម្បីហ្វូងនិស្សិតតវ៉ា។
ទេសាភិបាលធនាគារកណ្តាល លោក Nandalal Weerasinghe បានប្រាប់សន្និសីទកាសែតមួយថា មានប្រាក់ដុល្លារគ្រប់គ្រាន់សម្រាប់ការបញ្ចេញដើម្បីសងថ្លៃឥន្ធនៈ និងឧស្ម័ន ដោយប្រើផ្នែកមួយចំនួននូវទឹកប្រាក់១៣០លានដុល្លារអាមេរិកពីធនាគារពិភពលោក និងធ្វើការផ្ទេរប្រាក់ពីស្រីលង្កាទៅក្រៅប្រទេស។
លោកបានកំពុងនិយាយ បន្ទាប់ពីធនាគារកណ្តាលបានរក្សាអត្រាការប្រាក់ស្ថិរភាពនៅឯកិច្ចប្រជុំគោលនយោបាយមួយ ដោយសំអាងលើការកើនឡើងជាមធ្យម៧%កាលពីខែមេសាដែលធនាគារនិយាយថា បានកំពុងធ្វើការឆ្លងកាត់ប្រព័ន្ធរបស់ខ្លួន។
លោក Weerasinghe បាននិយាយថា ប្រទេសមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ហើយលោកនឹងបន្តកាន់តំណែងទៀត។
លោកបានប្រាប់អ្នកកាសែតកាលពីថ្ងៃទី១១ ខែឧសភាថា លោកនឹងចុះចេញពីតំណែងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ប្រសិនបើគ្មានស្ថិរភាពនយោបាយ និងជំហានណាមួយដែលធនាគារចាត់ការដោះស្រាយវិបត្តិសេដ្ឋកិច្ចមិនទទួលបានជោគជ័យ។
សមាជិកសភាគណបក្សប្រឆាំង លោក Ranil Wickremesinghe ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់បានលាលែង ហើយលោកបានតែងតាំងគណៈរដ្ឋមន្ត្រីចំនួន៤។ ទោះជាយ៉ាងណា លោកមិនទាន់តែងតាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅឡើយ។
ធនាគារកណ្តាលបានបន្ថែមថា អតិផរណាអាចកើនឡើងបន្ថែមដល់៤០%ក្នុងរយៈពេលពីរបីខែខាងមុខ ប៉ុន្តែវាត្រូវបានជំរុញភាគច្រើនដោយសម្ពាធផ្នែកផ្គត់ផ្គង់និងវិធានការរបស់ធនាគារ និងរដ្ឋាភិបាលដែលកំពុងបន្តអតិផរណាតាមតម្រូវការ។
កាលពីខែមេសា អតិផរណាបានឡើងដល់២៩.៨%ជាមួយនឹងតម្លៃម្ហូបអាហារឡើងដល់៤៦.៦%។
វិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កាបានកើតមានឡើងនៅពេលឥទ្ធិពលនៃជំងឺកូវីដ-១៩បានបំផ្លាញដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ តម្លៃប្រេងកើនឡើង និងការកាត់បន្ថយពន្ធប្រជាជនដោយរដ្ឋាភិបាលដឹកនាំប្រអានាធិបតី Gotabaya Rajapaksa និងបងប្រុស Mahinda ជានាយករដ្ឋមន្ត្រីដែលបានលាលែង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


