Connect with us

ព័ត៌មានអន្ដរជាតិ

ទាំង​ព្រលឹម​ កូរ៉េ​ខាង​​ជើង​​បាញ់​​មីស៊ីល​​៣​​គ្រាប់​ ក្រោយ​ Quad​ ថ្កោល​​​ទោស​

បានផុស

នៅ

មីស៊ីល​បាលីស្ទិក​៣​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​​កិច្ច​ប្រជុំ Quad ដែល​មាន​សហរដ្ឋ​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី បាន​ថ្កោល​ទោស​កម្មវិធី​មីស៊ីល​កូរ៉េ​ខាង​​ជើង ព្រម​ទាំង​បាន​សន្យា​ធ្វើ​ឲ្យ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ​ ​រួម​បញ្ចូល​គ្នា​ដ៏​រឹង​មាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ទាំង​ព្រឹក​ព្រលឹម​​ពុធ ទី២៥ ខែ​ឧសភា​ននេះ​ថា មីស៊ីល​ទី១​ត្រូវ​បាន​បាញ់​​ឆ្ពោះ​ទៅ​រក​ដែន​ទឹក​ភាគ​ខាង​កើត​ឆ្នេរ​សមុទ្រ​របស់​កូ​រ៉េ​ខាង​ជើង ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​ទេ។ ឆ្មាំ​សមុទ្រ​​ជប៉ុន​ក៏​បាន​បញ្ជាក់​ពី​ការ​បាញ់​ដែរ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពី​ប្រភេទ​មីស៊ីល​។

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​រង្វន់​មួយ​ម៉ោង ទី​ក្រុង​សេអ៊ូល​​បាន​រាយការណ៍​ថា ​មាន​ការ​បាញ់​មីស៊ីល​បន្ថែម​ទៀត ប៉ុន្តែ​មិន​ច្បាស់​ពី​ប្រភេទ​មីស៊ីល​អ្វី​ទេ​ក្នុង​ទិស​ដៅ​ភាគ​ខាង​ជើង និង​ខាង​កើត។ នេះ​បើ​យោង​តាម​សារព័ត៌មាន Yonhap។

ក្រោយ​មកយោធា​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា សរុប​ការ​បាញ់​គឺ​មីស៊ីល​៣​គ្រាប់​ដែល​ត្រូវ​បាន​បាញ់​ចន្លោះ​ម៉ោង​​៦​ទៅ​៦:៤២​នាទី​ព្រឹក​​ ចេញ​ពី​តំបន់ Sunan ក្នុង​ទី​ក្រុង​ព្យុងយ៉ាង។

ឆ្នាំ​នេះ​មាន​ការ​បាញ់​សាក​ល្បង​មីស៊ីល​​លើក​ទី​១៧ ហើយ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ព្យុងយ៉ាង​ដែលបាន​កើត​មាន​ឡើង​ស្រប​ពេល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន​ត្រឡប់​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​វិញ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​នៅ​អាស៊ី។

មុន​វិល​ត្រឡប់​ទៅ​វិញ លោក បៃដិន និង​សម្ព័ន្ធមិត្ត Quad បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​អំពី​តួនាទី​របស់​ពួក​គាត់​ក្នុង​ពេល​អនាគត​សម្រាប់​តំបន់​ដែល​អាមេរិក​ហៅ​ឈ្មោះ​​ថា ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ចូ បៃដិន, នាយក​រដ្ឋ​មន្ត្រី​ជប៉ុនលោក Fumio Kishida, នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក Narendra Modi, និង​នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ថ្មី​របស់​អូស្ត្រាលី លោក Anthony Albanese បាន​និយាយ​ថា ៖«យើង​ខ្ញុំ​ធ្វើ​ការ​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​យើង​ចំពោះ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ឧបទ្វីប​កូរ៉េ ស្រប​តាម​ដំណោះ​ស្រាយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ»។

សេចក្តី​ថ្លែង​ការណ៍​របស់ Quad បន្ត​ថា ៖«យើង​ខ្ញុំ​ក៏​ថ្កោល​ទោស​ផង​ដែរ​នូវ​​ការ​អភិវឌ្ឍ​អាវុធ​មីស៊ីលបាលីស្ទិក​​ដ៏​អស្ថិរភាព​ និង​ការ​បាញ់​សាក​​របស់​កូរ៉េ​ខាង​ជើង ក្នុង​នោះ​មាន​ការ​បាញ់​សាក​ល្បង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប រំលោភ​បំពាន​លើ​ដំណោះ​ស្រាយ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ (UNSCRs) និង​អំពាវ​​នាវ​​ដល់​សហគមន៍​អន្តរជាតិ​​អនុវត្ត​ពេញ​លេញ​ចំពោះដំណោះ​ស្រាយ​ទាំង​នេះ។ យើង​ខ្ញុំ​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​​គោរពតាម​កាតព្វកិច្ច​ទាំង​អស់របស់​ខ្លួន​ស្ថិត​ក្រោម UNSCRs ជៀស​វាង​ការញុះញង់ និង​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​ដ៏​សំខាន់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម