ព័ត៌មានជាតិ
សមាគមអ្នកសារព័ត៌មានកម្ពុជាចិន បើកវេទិកាតុមូលស្ដីពី « បន្ទប់វេជ្ជសាស្ត្រនិងសុខភាពសាធារណៈ»
សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច_CCJA) នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ បានរៀបវេទិកាតុមូលស្តីបន្ទប់ពិសោធន៍ជីវសាស្ត្រ និងបញ្ហាសុខភាពសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនសំខាន់ៗ មានឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ឯកទេសវិទ្យាសាស្ត្រនយោបាយ លោក សយ សុភាព ប្រធានសសកច លោក លីវ ស៊ាវគ័ង និងសមាជិក គណៈនាយកសសកចផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានមានប្រសាសន៍នៅក្នុងវេទិកានោះថា បញ្ហាបន្ទប់ពិសោធន៍ជីវិសាស្ត្រនៅអាស៊ី និងបញ្ហាសុខភាព ជារឿងសំខាន់និងចាំបាច់បំផុត ដែលត្រូវមានការយកចិត្តទុកខ្ពស់ ក្នុងការគ្រប់គ្រងឱ្យបានម៉ត់ចត់ ពិតណាស់ថា វាបានចូលរួមចំណែក ក្នុងការលើកស្ទួយក្នុងវិស័យវេជ្ជសាស្ត្រ ប៉ុន្តែវាក៏បង្កវិនាសកម្មធំ និងគ្រោះមហន្តរាយមួយ ដែលមិនអាចព្យាករផងដែរ នូវផលវិបាករបស់វា កាលបើគេមិនអាចគ្រប់គ្រងឱ្យបានល្អប្រសើរទេនោះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែម ដោយបានសម្តែងនូវក្តីកង្វល់របស់ខ្លួនជុំវិញផលវិបាកដែលកើតមាន ជាហូរហែតួយ៉ាង ដូចជាជំងឺកូវីដ១៩ ដែលពិភពលោកកំពុងរងការគំរាមកំហែងដល់អាយុជីវិតមនុស្ស និងផលប៉ះពល់ដល់សេដ្ឋកិច្ច សង្គមថែមទៀតផង ហើយមិនតែប៉ុណ្ណោះទៀតសោត ការលេចចេញនូវជំងឺអុតស្វាថ្មី ពិតជាបង្កឱ្យមានការព្រួយថ្មីមួយបន្ថែមទៀត បន្ថែមពីលើជំងឺកូវីដ១៩ ដែលមិនទាន់បានស្រាកស្រាននៅឡើយ។

លោក សយ សុភាព ប្រធានសសកច ក៏បានលើកឡើងផងដែរថា ក្នុងនាមសសកច បានខិតខំប្រឹងប្រែងក្នុងរុករកនូវប្រធានបទថ្មីៗ និងបច្ចុប្បន្នភាព ដើម្បីអញ្ជើញវាគ្មិន មកចូលរួមបកស្រាយជូនសាធារណជន ឱ្យបានជ្រាប ហើយជាពិសេសប្រធានបទថ្មីនេះ សង្ឃឹមថា នឹងចូលរួមចំណែកក្នុងលើកកម្ពស់ការយល់ដឹងបន្ថែម ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

លោក លីវ ស៊ាវគ័ង អនុប្រធានសសកច បានសម្តែងចំណាប់អារម្មណ៍របស់លោកថា ចាប់តាំងពីឆ្នាំ 2020 មក ពិភពលោកទាំងមូល បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅពេលដែលមេរោគថ្មីៗនៅតែបន្តបំលែងខ្លួន ឥតឈប់ឈរ មនុស្សកាន់តែភ័យខ្លាច ថាតើនឹងមានមេរោគផ្សេងទៀតដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរឬទេ? ហើយវាពិតជាពិបាក សម្រាប់មនុស្សក្នុងការរកវិធានការ បង្ការនិងទប់ស្កាត់។ ជាឧទាហរណ៍ ការផ្ទុះឡើងនៃមេរោគជំងឺអុតស្វាក្នុ ងប្រទេសជាច្រើន នៅអឺរ៉ុប និងអាមេរិកនាពេលថ្មីៗនេះ កំពុងបង្កឱ្យមានការប្រុងប្រយ័ត្នជាសកល និងការព្រួយបារម្ភ អំពីការរីករាលដាលនៃជំងឺប្រភេទនេះ។

នៅក្នុងខែមីនា ឆ្នាំ២០២២នេះ រុស្ស៊ីបានបង្ហើបថា សហរដ្ឋអាមេរិកបានបង្កើតវិទ្យាស្ថានស្រាវជ្រាវជីវគីមីនៅប្រទេសអ៊ុយក្រែន ដែលមានឯកទេសក្នុងការសិក្សាអំពីមេរោគសត្វ រួមទាំងប្រចៀវផងដែរ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសហរដ្ឋអាមេរិកផ្ទាល់ សហរដ្ឋអាមេរិកមានបន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន ២៦ នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិកជាអ្នកគ្រប់គ្រងទាំងស្រុង។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្តល់មូលនិធិជាង ២០០ លានដុល្លារដល់មន្ទីរពិសោធន៍ជីវសាស្ត្រនៅអ៊ុយក្រែន ហើយថានាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង និង ជំងឺរាតត្បាត នៃក្រសួងការពារជាតិអ៊ុយក្រែនបានចូលរួមក្នុងគម្រោងជីវសាស្ត្រយោធាសហរដ្ឋអាមេរិកមួយនេះ។
ជាមួយគ្នានេះ មានសេចក្តីរាយការណ៍បញ្ជាក់ថា មន្ទីរពិសោធន៍ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក បានធ្វើការសាកល្បងទៅលើខ្លួនមនុស្សទៀតផង។ នេះបើតាមការកត់សម្គាល់របស់លោក លីវ ស៊ាវគ័ង។

លោក បានមានប្រសាសន៍ បន្ថែមថា ក្នុងពិភពលោកសព្វថ្ងៃនេះ ដោយសារតែការវិលត្រលប់នៃចិត្តគំនិតសង្គ្រាមត្រជាក់ ភាគីជម្លោះមិនបដិសេធការប្រើប្រាស់អាវុធជីវសាស្ត្រ នៅពេលមានជម្លោះយោធានោះទេ ហើយនៅពេលដែលពួកគេ ប្រើប្រាស់អាវុធជីវសាស្ត្រ សុខភាពប្រជាជនសាមញ្ញ នឹងរងទុក្ខជាទីបំផុត ។ ដូច្នេះ ប្រទេសមហាអំណាចធំៗរបស់ពិភពលោក គួរតែពន្យល់ជាសាធារណៈអំពីអ្វីដែលហៅថា មន្ទីរពិសោធន៍ជីវសាស្ត្រដែលខ្លួនមាន រួមទាំងមេរោគអ្វីដែលពួកគេកំពុងសិក្សាស្រាវជ្រាវ និងប្រើប្រាស់សម្រាប់គោលបំណងអ្វី? ដើម្បីធានាដល់ប្រជាជននៃប្រទេសទាំងអស់ នូវសុវត្ថិភាព សុខភាពសាធារណៈនិងផែនដីមួយ ប្រកបទៅដោយអនាម័យ៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា