Connect with us

ព័ត៌មានអន្ដរជាតិ

សត្វស្វានៅក្នុងប្រទេសថៃ ចាប់ផ្តើមអត់ចំណី ព្រោះជំងឺអុតស្វា

បានផុស

នៅ

សត្វស្វានៅទីក្រុង Lopburi ភាគកណ្តាលប្រទេសថៃ កំពុងតែស្រេកឃ្លាន ដោយសារតែអ្នកទេសចរ លែងផ្តល់ចំណីអាហារដល់ពួកគេទៀតហើយ ព្រោះភ័យខ្លាចការរីករាលដាលនៃជំងឺអុតស្វា ថ្វីបើមិនទាន់មានករណីណាមួយ ត្រូវបានកត់ត្រានៅក្នុងប្រទេសនេះក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងភាពល្បីល្បាញដោយសារតែមានសត្វស្វាច្រើន ពេលនេះបរិយាកាសនៃទីក្រុង Lopburi បានប្រែក្លាយទៅជាភាពអាប់អួរយ៉ាងខ្លាំង ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺអុតស្វា។

ជាធម្មតា មនុស្សរាប់រយនាក់បានទៅទស្សនាទីសក្ការបូជា San Phra Kan ក្នុងទីក្រុង Lopburi ជារៀងរាល់ថ្ងៃ។ អាជីវករលក់ចំណីស្វានៅខាងក្រៅទីសក្ការបូជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា មានអ្នកទេសចរសរុប៣០នាក់ប៉ុណ្ណោះ បានទៅទីសក្ការបូជានេះ។ គ្មានអ្នកណា ទិញចំណីឲ្យស្វាទៀតទេ ទោះស្វាទាំងនោះចាប់ផ្តើមអត់ឃ្លានដោយសារតែចំនួនអ្នកទេសចរធ្លាក់ចុះក៏ដោយ។

អាជីវករដដែលបន្តថា រូបគាត់និងប្រពន្ធ បានរកស៊ីលក់ដូរនៅទីសក្ការៈនេះ តាំងពីក្មេងៗមកម្ល៉េះ ហើយមិនដែលមានបញ្ហាអ្វីកើតឡើងដោយសារសត្វស្វានោះទេ។ លោកថា អាជីវកម្មទើបតែចាប់ផ្តើមវិលមករកភាពប្រក្រតីឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ធូរស្បើយប៉ុណ្ណោះ។ ពេលនេះ ដំណឹងនៃជំងឺរាតត្បាតអុតស្វា បានបំផ្លាញអាជីវកម្មជាថ្មីម្តងទៀត។

ចំណែក ម្ចាស់ហាងក្នុងស្រុក និងជាអ្នកស្រឡាញ់សត្វស្វាឈ្មោះ Suthip Tantiwong បាននិយាយថា គាត់បានមើលថែសត្វស្វានៅ Lopburi អស់រយៈពេលជាយូរមកហើយ។ ជំងឺអុតស្វាបានធ្វើឲ្យបរិយាកាសរបស់ទីក្រុង Lopburi ធ្លាក់ចុះយ៉ាងខ្លាំង បើទោះជាមិនមានករណីណាមួយត្រូវបានគេរាយការណ៍នៅក្នុងប្រទេសថៃក៏ដោយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៦ខែឧសភា អង្គការសុខភាពពិភពលោក បានចុះបញ្ជីករណីជំងឺអុតស្វាប្រហែល ២០០ ករណី នៅក្នុងប្រទេសជាង២០ ជុំវិញពិភពលោក ខណៈករណីចំនួន ១០០ ផ្សេងទៀត កំពុងស្ថិតក្នុងការសង្ស័យ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Thaiger

ចុចអាន៖ WHO ប្រឆាំងការដាក់បម្រាមធ្វើដំណើរ ទោះផ្ទុះជំងឺ អុតស្វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម