ព័ត៌មានអន្ដរជាតិ
WHO ប្រឆាំងការដាក់បម្រាមធ្វើដំណើរ ទោះផ្ទុះជំងឺ អុតស្វា
ប្រធាននាយកដ្ឋានជំងឺរាតត្បាតរបស់អង្គការ បាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោក (WHO) មិនណែនាំប្រទេស ឲ្យដាក់កំហិតការធ្វើដំណើរ ដោយសារតែការផ្ទុះឡើងនៃជំងឺអុតស្វាឡើយ។

លោកស្រី Sylvie Briand បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា “យើងមិនណែនាំឲ្យហាមឃាត់ការធ្វើដំណើរ ឬការរឹតបន្តឹងទេ ហើយយើងត្រូវបន្តទំនាក់ទំនងអំពីអ្វីដែលយើងដឹង អ្វីដែលត្រូវធ្វើ” ។ ជាពិសេសបណ្ដាប្រទេសនានាត្រូវឆ្លើយតបឲ្យបានគ្រប់គ្រាន់ ចំពោះការរីករាលដាលនៃជំងឺអុតស្វា ដោយការតាមដានទំនាក់ទំនងរបស់អ្នកដែលឆ្លងមេរោគ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
ប្រធានលេខាធិការដ្ឋានជំងឺអុតស្វា នៅអង្គការសុខភាពពិភពលោក Rosamund Lewis បាននិយាយថា WHO មិនចាត់ទុកការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជាវិធានការចាំបាច់ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺអុតស្វានោះទេ។ លោកថា នេះគឺជាលក្ខខណ្ឌមួយដែលត្រូវបានបញ្ជូនជាចម្បង ដោយការប៉ះរាងកាយជិតស្និទ្ធ ស្បែកទៅស្បែក ការប៉ះមុខគ្នា ដូច្នេះហើយ ការតាមដានទំនាក់ទំនង ការស៊ើបអង្កេត និងការដាក់ឲ្យនៅដាច់ដោយឡែក របៀបគ្រប់គ្រងចម្បង សំខាន់សម្រាប់ពេលនេះ។

គួររំលឹកដែរថា ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស គឺជាអាជ្ញាធរសុខាភិបាលដំបូងគេនៅក្រៅទ្វីបអាហ្រ្វិក បានរាយការណ៍អំពីករណីជំងឺអុតស្វា កាលពីថ្ងៃទី ៧ ឧសភា ចំពោះអ្នកជំងឺដែលទើបតែបានធ្វើដំណើរទៅកាន់ប្រទេស នីហ្សេរីយ៉ា។ ចាប់តាំងពីពេលនោះមក ការផ្ទុះឡើងនៃជំងឺអុតស្វាក៏ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសមួយចំនួន នៃទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។ អុតស្វា គឺជាជំងឺមេរោគដ៏កម្រមួយ បានចម្លងទៅមនុស្សពីសត្វព្រៃ។ ជំងឺនេះអាចឆ្លងតាមរយៈវត្ថុរាវក្នុងរាងកាយ ដំណក់ទឹកតាមផ្លូវដង្ហើម និងវត្ថុធាតុកខ្វក់ផ្សេងទៀត ដែលជាធម្មតាបណ្ដាលឲ្យមានគ្រុនក្ដៅ ឡើងកន្ទួល និងហើមកូនកណ្ដុរ។

ដោយឡែក គិតត្រឹមថ្ងៃព្រហស្បតិ៍ WHO បានចុះបញ្ជីករណីជំងឺអុតស្វាប្រហែល ២០០ ករណី នៅជាង ២០ ប្រទេសជុំវិញពិភពលោក ដោយមានករណីចំនួន ១០០ ផ្សេងទៀត កំពុងត្រូវបានស៊ើបអង្កេត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO៖ គ្មានភស្តុតាងណាបង្ហាញថា ជំងឺអុតស្វាមានការបំប្លែងខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


