ជីវិតកម្សាន្ដ
ប៉ុន្មាននាទីមុននេះ នាយពាក់ មី បង្ហោះសារសម្របសម្រួលបញ្ចប់បញ្ហាជាមួយស្ថានីយទូរទស្សន៍ CTN
ក្រោយភ្ញាក់ផ្អើលតារាកំប្លែងនាយពាក់ មី បានបង្ហោះសារសម្រេចដើរចេញពីស្ថានីយទូរទស្សន៍ CTN ប៉ុន្តែប៉ុន្មាននាទីមុននេះ តារាកំប្លែងរូបនេះប្រកាសបានសម្របសម្រួលដោះស្រាយបញ្ចប់រឿងជាមួយស្ថានីយទូរទស្សន៍ CTN។
លោក ចែម ចាន់រ៉ា តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហោះសារក្នុងបណ្តាញសង្គមក្នុងន័យដើមថា “ជូនដំណឹងដល់បងប្អូនទាំងអស់គ្នា CTN បានដោះស្រាយសម្រួលជាមួយខ្ញុំ ព្រមទាំងបុគ្គលិក និងក្រុមការងារហើយ។ អរគុណបងប្អូនទាំងអស់គ្នា ក្រុមហ៊ុនបានស្នើឲ្យខ្ញុំលុបផុសវិញ។ អរគុណសម្រាប់ការដោះស្រាយសម្រាប់បុគ្គលិក”។

នៅព្រឹកមិញនេះ តារាកំប្លែងនាយ ពាក់មី ប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយក្នុងការសម្រេចចិត្តលាឈប់ពីស្ថានីយទូរទស្សន៍ CTN។ បើតាមសារជាសម្លេងនាយកពាក់មី បានបញ្ចាក់ថា តារាកំប្លែងដែលត្រូវឈប់ពីស្ថានីយ៍ទូរទស្សន៍ CTN មាន នាយពាក់មី នាយគ្រឿន នាយក្រូច និងអ្នកដឹកនាំផលិតដ៏ល្បី លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ ក្រោមហេតុផលមានសម្ពាធពីអ្នកគ្រប់គ្រងរបស់ខ្លួន។
តាមរយៈទ័ព័រហ្វេសបុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី៣១ឧសភានេះ នាយពាក់មី បានលើកឡើងបញ្ជាក់បន្ថែមថា៖ «ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបងប្អូន បេីមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។ ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណេីតសិល្បៈឲ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរិតត្បិតតឹងតែងពេក ធ្វេីឲ្យបុគ្គលិកមានសម្ពាធ»។
នាយពាក់មីបន្តថា៖ «សង្ឃឹមថាការឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយនៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដេីម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ»។
ក្រៅនាយពាក់មី មានបុគ្គលិកជាច្រើនផ្នែកទៀតក៏បានបង្ហោះសារសម្រេចដើរចេញពីស្ថានីយទូរទស្សន៍ CTN ដោយអ្នកខ្លះបម្រើការងារជាង ១០ ឆ្នាំក៏មាន។
យ៉ាងណាមិញ ក្រៅពីការផ្សះផ្សារបញ្ចប់រវាងតារាកំប្លែងនាយពាក់មី តើបុគ្គលិកផ្សេងទៀតមានដំណោះស្រាយបែបណានោះទេ?




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


