Connect with us

ព័ត៌មានជាតិ

អ្នកគាំទ្រ​ CPP ខ្ទង់​ម៉ឺននាក់​ចូលរួម​ដង្ហែក្បួន​ឃោសនា​បោះឆ្នោត​ថ្ងៃចុងក្រោយនៅបន្ទាយមានជ័យ

បានផុស

នៅ

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២២នេះ សមាជិកបក្សប្រជាជនកម្ពុជាបានចូលរួមដង្ហែក្បួនបិទ្ធ​យុទ្ធនា​ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ក្នុងខេត្តបន្ទាយមានជ័យ​ខ្ទង់ម៉ឺននាក់បានបញ្ចប់ជាស្ថាពរ​ នៅតាមឃុំសង្កាត់ចំនួន ៦៧ នៃ ៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​បានលើកឡើង​ខ្លី​ពីគោល​នយោ​បាយគណបក្សប្រជាជនកម្ពុជា​ដែលមានសម្តេចតេជោ ហ៊ុន សែន ​ជាប្រមុខលើការគ្រប់គ្រង ដឹកនាំនិងអភិវឌ្ឍន៍ឃុំ សង្កាត់ ​ក៏ដូចជាថែក្សាសន្តិភាព ការអភិវឌ្ឍន៍​ លើកកម្ពស់ជីវភាព​ពលរដ្ឋ​ឲ្យ​រីក​ចម្រើន សុខសុវត្ថិភាព សុខភមង្គល ជាដើម។

លោក អ៊ុំ រាត្រី បានសូមឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងពលរដ្ឋបោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជាតាមលេខរៀង ក្នុងឃុំ សង្កាត់ ដើម្បីបានបេក្ខជនគណបក្សបានដឹក​នាំ​មូលដ្ឋាន​បន្តទៀត។

​ដោយឡែកនៅសង្កាត់អូរអំបិល ​ក្រុងសិរីសោភ័ណ ​លោក សុក ចាន់ថា​ប្រធានក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជា ​ខេត្តបន្ទាយមានជ័យ ​ចុះជួយសង្កាត់អូរអំបិលបានដឹកនាំយុទ្ធនាការ​ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ​បើទោះបីសង្កាត់អូរអំបិល មានសមាជិកគណ​បក្សប្រជាជន​ចូល​រួមដង្ហែគណបក្សយ៉ាងច្រើនកុះករ។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ មានគណបក្សប្រជាជនកម្ពុជា បានដង្ហែឃោសនា នៅគ្រប់ឃុំ សង្កាត់ ក្នុងខេត្ត ចំណែក​គណបក្ស​ភ្លើងទៀន ជាគណបក្សប្រឆាំងនិងគណបក្ស៩ផ្សេងទៀត ដែលបានចុះឈ្មោះបេក្ខជនក្នុង​ខេត្តបន្ទាយមានជ័យ មានធ្វើសកម្មភាពឃោសនាតិចតួចនិងតូចតាចប៉ុណ្ណោះ។

លោក ហី គឹមសេងបានបញ្ជាក់ឲ្យដឹងបន្តទៀតថាថ្ងៃបញ្ចប់ឃោសនាបោះឆ្នោតនេះ ដោយមាន​អង្គភាពទាំង៣ មាន កំលាំងអាវុធហត្ថ កំលាំងស្នងការនគរបាលខេត្ត កំលាំងយោធា និងកំលាំង​ប្រជាការពារភូមិចូលរួមការពារយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់ បរិយាកាស​ទូទៅក្នុងដំណើរការបិតការ យោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ល្អប្រសើរទាំង ៦៧ ឃុំ សង្កាត់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម