Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បើកហាងបឺហ្គឺម៉ាកយីហោ McDonald’s ថ្មី

បានផុស

នៅ

ហាងបឺហ្គឺ​ជាច្រើនកន្លែងក្រោមម៉ាកយីហោ McDonald’s ថ្មីបាន​បើកឡើងវិញ​ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពីក្រុមហ៊ុន​អាហារ​យក្ស​របស់​អាមេរិកមួយនេះ​បាន​ដក​ខ្លួន​ចេញ​ពី​រុស្ស៊ី ​ក្រោយសង្គ្រាមរបស់ទីក្រុងមូស្គូលើ​អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាងថ្មីនេះមានឈ្មោះជាភាសារុស្ស៊ីថា “Vkusno i Tochka” មានន័យថា “រសជាតិឆ្ងាញ់” ហើយហាងនេះកំពុងបើកដំណើរការ ១៥ ទីតាំងក្នុងចំណោម ៨៥០ ទីតាំង បន្ទាប់ម៉ាកយីហោ McDonald’s បានប្រកាសលក់ និងដកខ្លួនចេញពីប្រទេសរុស្ស៊ី ។

បើកដំបូងកាលពីថ្ងៃអាទិត្យ អតិថិជនបានតម្រង់ជួរយ៉ាងវែងដើម្បីទិញប៊ឺហ្គឺ និងដំឡូងបំពងនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងមូស្គូ ។ អតិថិជនម្នាក់បាននិយាយថា “អ្វីគ្រប់យ៉ាងគឺដូចគ្នាទៅនឹងពីមុន ។ ពិតណាស់មានការវេចខ្ចប់គឺថ្មី ប៉ុន្តែអ្វីដែលសំខាន់នោះគឺរសជាតិ និងគុណភាពនៃអាហារ ហើយអ្វីគ្រប់យ៉ាងគឺអស្ចារ្យណាស់” ។

គួររំលឹកឡើងវិញថា ក្រុមហ៊ុន McDonald’s បានបិទភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីខែមីនា បន្ទាប់ពីប្រទេសនេះបានលុកលុយអ៊ុយក្រែន ហើយក្រោយមកបានលក់អាជីវកម្មរបស់ខ្លួនទៅឲ្យអ្នកទិញក្នុងស្រុក ។

ជាក់ស្តែងកាលពីពេថ្មីៗនេះប្រតិបត្តិកររុស្ស៊ីគ្រោងនឹងពង្រីកម៉ាកយីហោក្នុងស្រុករបស់ខ្លួនកាន់តែធំ ហើយគ្រោងនឹងបង្កើនចំនួនភោជនីយដ្ឋានលើសពី ៨៥០ ទីតាំងដែល McDonald’s ធ្លាប់មានក្នុងប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ចោទប្រព័ន្ធផ្សព្វផ្សាយ អ៊ុយក្រែន កំពុងបំពុលព័ត៌មានពីការផ្ទុះជំងឺ អាសន្នរោគ ក្នុងទីក្រុង Mariupol

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម