ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទប្រព័ន្ធផ្សព្វផ្សាយ អ៊ុយក្រែន កំពុងបំពុលព័ត៌មានពីការផ្ទុះជំងឺ អាសន្នរោគ ក្នុងទីក្រុង Mariupol
លោក Denis Pushilin ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានបដិសេធរបាយការណ៍អំពីការផ្ទុះជំងឺអាសន្នរោគដែលបានកើតឡើងនៅក្នុងទីក្រុង Mariupol ហើយបានស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនចំពោះការបំពុលព័ត៌មានបង្កភាពស្លន់ស្លោដល់អ្នករស់នៅក្នុងទីក្រុង ។

លោក Pushilin បានប្រាប់អ្នកកាសែតរុស្ស៊ី និងបរទេស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចសារព័ត៌មានដែលរៀបចំដោយក្រសួងការពារជាតិរុស្ស៊ីថា “របាយការណ៍ទាំងនេះរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកំពុងបង្កភាពភ័យស្លន់ស្លោ និងបំពុងសង្គម ។ សាកសពរបស់អ្នកដែលត្រូវបានសម្លាប់ដោយសត្រូវត្រូវបានកប់យ៉ាងត្រឹមត្រូវតាមនីតិវិធីវេជ្ជសាស្ត្រ ហើយមិនមានសល់សាកសពនៅក្រោមគំនរបាក់បែកដែលបង្កការបារម្ភអំពីជំងឺរាតត្បាតណាមួយនោះទេ” ។
ប្រធាន DPR រូបនេះបានបន្ថែមទៀតថា ការបញ្ចុះសពនៅកន្លែងដែលបានកំណត់កំពុងដំណើរការ ដោយមានជំនួយពីអ្នកជំនាញផ្នែកកោសល្យវិច្ច័យ បុគ្គលិកនៃការិយាល័យព្រះរាជអាជ្ញា និងអ្នកឯកទេសផ្សេងទៀត ។

Pushilin ក៏បានកត់សម្គាល់ផងដែរថា “ឥឡូវនេះមនុស្សកំពុងត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅទីក្រុង Mariupol វិញហើយ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធក៏កំពុងត្រូវបានកសាងឡើងវិញផងដែរ” ។
យោងតាមលោកប្រធានសាធារណៈរដ្ឋបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយប្រជាជននៅតែមានការលំបាកមួយចំនួនពាក់ព័ន្ធនឹងការប្រកបការងារ ដោយសារសហគ្រាសជាច្រើនមិនទាន់ត្រូវបានស្តារឡើងវិញបានពេញលេញនៅឡើយ ។

ជាចុងក្រោយលោក Pushilin បាននិយាយថា ប៉ុន្តែប្រជាជនអាចស្វែងរកការងារទៅតាមជំនាញរបស់ពួកគេតាមរយៈមជ្ឈមណ្ឌលអាជីពនៅក្នុងទីក្រុង ឬទទួលបានការងារនៅក្នុងការអភិវឌ្ឍន៍តំបន់ដែលមានតម្រូវការខ្ពស់នៅក្នុងទីក្រុង Mariupol ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ សង្គ្រាមអ៊ុយក្រែន ធ្វើឲ្យ អាមេរិក រកទីបញ្ចប់មិនឃើញ យ៉ាប់ជាងសង្គ្រាម វៀតណាម ទៅទៀត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


