KPT+
របៀបធ្វើទឹកសណ្តែកងាយៗ នៅផ្ទះដោយខ្លួនឯង
វិធីធ្វើទឹកសណ្ដែកនេះ ជាការចែករំលែកពី អ្នកស្រី កែវ ច័ន្ទបូរណ៍ ទៅដល់អ្នកដែលចង់រៀន ធ្វើទឹកសណ្ដែកខ្លួនឯង។ ទឹកសណ្ដែកដែលធ្វើខ្លួនឯង យើងទទួលទានដោយភាពកក់ក្ដៅចិត្ត និងធ្វើឲ្យសុខភាពល្អរាងកាយមាំមួន ជៀសផុតពីជំងឺផ្សេងៗ។ ខាងក្រោមនេះ ជាវិធីធ្វើទឹកសណ្ដែក ដែលអ្នកស្រីបានចែករំលែក៖

គ្រឿងផ្សំ ៖ សណ្ដែកសៀង១គីឡូ ទឹក១០លីត្រ ស្ករ១គីឡូ អំបិល១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
១- យកសណ្តែកសៀង១គីឡូ ត្រាំជាមួយទឹកក្តៅឧណ្ហៗ រយៈពេលបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក៣លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្ដែកសុទ្ធ។
៣- យកទឹក៧លីត្រទៀត មកថែមជាមួយនឹងទឹកសណ្ដែកសុទ្ធ ហើយដាំឲ្យពុះ។
៤- ដាក់ស្ករនិងអំបិលចូល ឲ្យពុះសព្វ។
៥- ពិសាក្តៅៗក៏បាន ត្រជាក់ក៏បាន តាមចំណូលចិត្ត។
៦- បើចង់ខាប់ កាត់បន្ថយចំនួនទឹក។
៧- បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ។
ចំពោះមាតាដែលខ្វះទឹកដោះ អាចយកទឹកសណ្តែកនេះ ជួយបំប៉នសុខភាពទារកបាន ដោយកាត់បន្ថយចំនួនស្ករពីរខាំ ក្នុងសណ្តែកមួយគីឡូ។ ចំពោះទារកក្រោម៦ខែ គេមិនអោយមានជាតិស្ករឡើយ។ជាតិផ្អែម នឹងធ្វើអោយទារកអន់ភ្នែក ឬ រពឹសចាប់មិនជាប់ ឬ កើតទឹកនោមផ្អែម ជាពិសេស ពេលទារក នៅក្រោមអាយុ ២ខួប។
ចំណែកស្ត្រីសរសៃខ្ចី គួរបរិភោគ ជាតិស្ករ ឲ្យបានតិចបំផុត នៅមុនកូនអាយុមួយខួប ការពារមិនឲ្យមានទឹកនោមផ្អែម។ ប៉ុន្តែ ស្ត្រីអាចបរិភោគផ្លែឈើធម្មជាតិ ដែលមានជាតិផ្អែមបាន គ្រាន់តែពុំគួរបរិភោគ ជាតិស្ករផលិតឡើយ។

សម្រាប់មនុស្សទូទៅ ការបរិភោគទឹកសណ្ដែក នឹងជួយផ្សះជំងឺបែកស្រកា ឲ្យស្បែកប្រែរលោងស្អាតមកវិញ។ ដើម្បីធ្វើទឹកសណ្តែកឲ្យចេញពណ៌បៃតង គេត្រូវបុកស្លឹកតើយ ពូតយកទឹក ទៅដាក់លាយជាមួយទឹកសណ្តែក ហើយដាំអោយពុះ ទើបដាក់ស្ករអំបិល៕
ប្រែសម្រួល៖ វារី
ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?