ព័ត៌មានជាតិ
ក្រុងស្ទឹងសែនមានវិទ្យាល័យ ៣ កន្លែង ខណៈទូទាំងខេត្តកំពង់ធំមានវិទ្យាល័យ ២៥ ទីតាំង
ខេត្តកំពង់ធំដែលនៅចន្លោះខេត្តធំពីរគឹកំពង់ចាម និងសៀមរាប មានថ្នាក់វិទ្យាល័យ ២៥ កន្លែង ខណៈក្រុងស្ទឹងត្រែងដែលជាទីប្រជុំជនទីរួមខេត្តមានវិទ្យាល័យ ៣ កន្លែង។


ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង បានឲ្យកម្ពុជាថ្មីដឹងថា ខេត្តកំពង់ធំមានគ្រឹះស្ថានសិក្សា ៧៨៩ កន្លែង គ្រឹះស្ថានមធ្យមសិក្សាឯកជន ០៥ កន្លែង មត្តេយសិក្សាសហគមន៍ចំនួន ១៩៤ កន្លែង គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនបឋមសិក្សាចំនួន ០១ កន្លែង និងសាលាបច្ចេកវិទ្យាកំពង់ឈើទាល។
ដោយឡែកគ្រឹះស្ថានមធ្យមសិក្សា ទូទាំងខេត្តមានវិទ្យាល័យ ២៥ កន្លែង ហើយទីប្រជុំជនក្នុងក្រុងស្ទឹងសែនមាន ៣ កន្លែង មានវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក វិទ្យាល័យកំពង់ធំ និងវិទ្យាល័យ ស្ទឹងសែន។


លោកប្រធានមន្ទីរបានឲ្យដឹងបន្តថា គ្រឹះស្ថានមធ្យមសិក្សាមានការពង្រីកនៅតាមស្រុកមួយចំនួន ដើម្បីឲ្យសមស្របតាមភូមិសាស្រ្ត និងកំណើនសិស្សសិក្សា។
វិទ្យាល័យទាំង ២៥ កន្លែងទូទាំងខេត្តកំពង់ធំនៅតាមស្រុកនានាមានឈ្មោះដូចជា៖
ស្រុកតាំងគោក
-វិទ្យាល័យ ហ៊ុន សែន តាំងគោក
-វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ
-វិទ្យាល័យ ទ្រៀល
ស្រុកបារាយណ៍
-វិទ្យាល័យ បារាយណ៍
-វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា
-វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម
ស្រុកសន្ទុក
-វិទ្យាល័យ កំពង់ថ្ម
-វិទ្យាល័យ តាំងក្រសាំង
-វិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក
ក្រុងស្ទឹងសែន
-វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក
-វិទ្យាល័យកំពង់ធំ
-វិទ្យាល័យ ស្ទឹងសែន
ស្រុកកំពង់ស្វាយ
-វិទ្យាល័យ ហ៊ុន សែន ត្បែង
-វិទ្យាល័យ ទួលក្បិល
ស្រុកប្រាសាទបល្ល័ង្ក
-វិទ្យាល័យ ប្រាសាទបល្ល័ង្ក
-វិទ្យាល័យ ក្រយា
ស្រុកស្ទោង
-វិទ្យាល័យ រស្មីសោភ័ណ
-វិទ្យាល័យ ហ៊ុន សែន រុងរឿង
-វិទ្យាល័យ ជា ស៊ីម ប្រឡាយ
-វិទ្យាល័យ ហ៊ុន សែន ចំណាលើ
ស្រុកប្រាសាទសំបូរ
-វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសអនុវត្ត កំពង់ឈើទាល
-វិទ្យាល័យ តាអោក
ស្រុកសណ្តាន់
-វិទ្យាល័យ ហ៊ុន សែន សណ្តាន់
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មានជ័យ
-វិទ្យាល័យ វង្សមានរិទ្ធិ
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ