ព័ត៌មានជាតិ
សិស្សឆ្នើមពីរនាក់ប្រាប់គន្លឹះប្រឡងចូលមហាវិទ្យាល័យពីរផ្សេងគ្នា រៀនអត់អស់លុយ
មុននឹងអាចឈានជើងចូលប្រឡងជាប់ជានិសិត្សអាហារូបករណ៏នៅក្នុងសកលវិទ្យាល័យណាមួយបាន លុះត្រាតែសិស្សម្នាក់ៗមានពិន្ទុខ្ពស់ ទទួលបាននិទ្ទេសល្អកាលរៀននៅវិទ្យាល័យ គួបផ្សំត្រូវមានភាពក្លាហាន និងការតស៊ូ អត់ធ្មត់ផងដែរ។
និសិត្ស២ រូបមានសមត្ថភាពជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យពីរផ្សេងគ្នា បង្ហើបពីគន្លឹះជោគជ័យដើម្បីទទួលបានការសិក្សាដោយឥតគិតថ្លៃ។

យុវសិស្សឈ្មោះ ឌន ស្រីណេត ជានិសិត្សឆ្នើមម្នាក់ដែលបានជាប់អាហារូបករណ៍នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែក Interior Design បានប្រាប់«កម្ពុជាថ្មី» ថា «កត្តាដែលអាចឲ្យខ្ញុំជាប់ជាសិស្សអាហារូបករណ៍បាន គឺពាក់ព័ន្ធការសិក្សានៅវិទ្យាល័យរបស់ខ្ញុំទទួលបានពិន្ទុខ្ពស់។ មួយវិញទៀតគឺការស្រលាញ់ពេញចិត្ត និងរៀបចំគោលដៅខ្លួនឯងដើម្បីមកបន្តការសិក្សានៅសកលវិទ្យាល័យ។ លើសពីនេះទៅទៀត ខ្ញុំក៏មានដុងស្រាប់ស្រលាញ់ការគូរគំនូរ ព្រមទាំងការអត់ធ្មត់ តស៊ូ ព្យាយាមចំណាយពេលលើវាច្រើន មិនបោះបង់ចោលទោះជួបការលំបាក់»។
ស្រីណេតបានបន្ថែមថា ចំពោះផ្នែក Interior Design ត្រូវខិតខំទៅលើមុខវិទ្យាមួយចំនួនដូចជា គណិតវិទ្យា គូររូប កុំព្យូរទ័រ និងការប្រើប្រាស់ភាសារអង់គ្លេសឲ្យបានល្អ។ ជាមួយគ្នានេះ នៅពេលប្រឡងចូល តម្រូវទៅលើការគូសគំនូរ គំនូរមើលឃើញ គំនូរសខ្មៅ និងគំនូរពណ៌ ដោយតម្រូវឲ្យគូរដោយផ្ទាល់ដៃទៀតផង។
បើតាមយុវតីរូបនេះ មុខជំនាញនេះស្មុកស្មាញ និងធុញថប់ខ្លាំង ប៉ុន្តែដោយការស្រលាញ់ចូលចិត្ត ការរៀនផ្នែកនេះ ព្យាយាមធ្វើវាពេញដោយក្តីស្រលាញ់នោះ និងមានភាពងាយស្រួលទៅវិញ។
ស្រីណេតបានឲ្យដឹងផងថា «ការរៀនជាសិស្សអាហារូបករណ៍មិនមានលក្ខណៈខុសប្លែកគ្នាអ្វីនោះទេ គឺសាលាឲ្យរៀនដូចអ្នកដែលបានបង់ថ្លៃដែរ ប៉ុន្តែខុសត្រង់ថា ប្រសិនយើងមានពិន្ទុខ្ពស់ល្អនោះសាលានឹងដាក់អ្នកដែលមានពិន្ទុខ្ពស់ផ្សេង និងពិន្ទុខ្សោយផ្សេងជាដើម។ ជាចុងក្រោយស្រីណេត ដែលជាសិស្សឆ្នើមម្នាក់ដែលអាចប្រឡងជាប់អាហារូបករណ៍ និងជានិសិត្សដែលទទួលបានពិន្ទុខ្ពស់ក្នុងសាលា ចង់ឲ្យសិស្សប្អូនជំនាន់ក្រោយ ប្រសិនបើចងដាក់អាហារូបករណ៏ត្រូវខិតខំផ្នែក គណិត កុំព្យូទ័រ អង់គ្លេស ម៉្យាងត្រូវតស៊ូ អត់ធ្មត់ មិនត្រូវបោះបង់ចោលពាក់កណ្តាលទីនោះឡើយ ព្រោះពាក្យថារៀនមិនមែនងាយស្រួលនោះដូចការគិតទេ។
និសិត្សអាហារូបករណ៍ម្នាក់ទៀត ដែលបានជាប់អាហារូបករណ៍ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង កញ្ញា ណៃ មនោរ៉ា បានផ្តល់សម្ភាសន៍ឲ្យ«កម្ពុជាថ្មី» ដឹងដែរថា កញ្ញាបានត្រៀមរៀបចំគោលដៅសម្រាប់ការដាក់អាហារូបករណ៍រួចជាស្រេចតាំងពីដើមឆ្នាំថ្នាក់ទី១២ ព្រោះតែជីវភាពគ្រួសារមានការខ្វះខាត។ ដោយសារបានអាហាររូបករណ៍ ទើបអាចមានលទ្ធភាពរៀនដូចកូនគេដទៃដែរ។

យុវតីរូបនេះក៏ប្រាប់ពីដំណាក់កាលខ្លះៗពេលប្រឡងយកអាហារូបករណ៍ គឺខាងសាលាតម្រូវឲ្យប្រឡងមុខវិទ្យាមួយចំនួនដូចជា គណិតវិទ្យា (១០លំហាត់) អង់គ្លេស (៧៥សំណួរ) ភូមិវិទ្យា ប្រវត្តវិទ្យា ពលរដ្ឋវិទ្យា និងភាសាខ្មែរ សរុបទៅ១០០សំណួរ។
ដោយសារឆ្នាំដែលកញ្ញាប្រឡងទី ១២ ក្រសួងប្រកាសឲ្យសិស្សជាប់ដោយស្វ័យប្រវត្តិ ទើបការសុំអាហារូបករណ៍ត្រូវឆ្លងកាត់ការប្រឡង។ ពេលនោះកញ្ញាក៏មានអារម្មណ៏ថាខ្លួនឯងធ្វើបានល្អគួរសម ទើបអាចប្រឡងជាប់។
មនោរ៉ា បានឲ្យដឹងទៀតថា ការដែលអាចប្រឡងជាប់ទាមទារឲ្យមានការតាំងចិត្ត សេចក្តីក្លាហាន ព្រោះការមានតែសមត្ថភាពមួយមុខ ហើយគ្មានភាពក្លាហាន ភ័យខ្លាច នោះក៏មិនអាចឲ្យជោគជ័យបានដែរ ព្រោះប្រឡងត្រូវប្រកួតប្រជែងច្រើន ដូច្នេះត្រូវមានការតាំងចិត្តទើបអាចធ្វើវិញ្ញាសារបានល្អ។
ដីមនោរ៉ា ក៏បង្ហើបពីការជ្រើសរើសមុខជំនាញធនាគារមកសិក្សា ព្រោះជំនាញនេះអាចឲ្យយល់ដឹងកាន់តែច្បាស់ ពីការបើកក្រុមហ៊ុន ការបើកខាងវិស័យធនាគារដោយខ្លួនឯង ដឹងពីបៀបសន្សំលុយ គ្រប់គ្រងលុយ ដកលុយ ឬវេលុយពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត។ ម៉្យាងជំនាញនេះរៀនចម្រុះផ្នែកចូលគ្នា៕
អត្ថបទ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


