ព័ត៌មានជាតិ
Harpswell ផ្តល់អាហារូបករណ៍ស្នាក់នៅ និងការសិក្សា សម្រាប់សិស្សនារីតាមបណ្តាខេត្ត ដែលចង់រៀនបន្តនៅភ្នំពេញ
មូលនិធិហាបស្វែល (Harpswell Foundation) បានបើកប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនារីតាមបណ្តាខេត្តដែលកំពុងរៀនទី១២ ឬជាប់បាក់ឌុបហើយមិនទាន់បានចូលរៀនបន្តនៅសាកលវិទ្យាល័យនៅភ្នំពេញ អាចដាក់ពាក្យទទួលអាហារូបករណ៍ជាកន្លែងស្នាក់នៅ និងការសិក្សាផ្សេងៗក្នុងអន្តេវេសិកដ្ឋានហាប់ស្វែល សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

តើនិស្សិតនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីអាហារូបករណ៍របស់មូលនិធិហាបស្វែល? ចំពោះអាហារូបករណ៍នេះ និស្សិតនារីដែលមកពីបណ្តាខេត្ត នឹងទទួលបានកន្លែងស្នាក់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាព និងអាហារប្រចាំថ្ងៃ រយៈពេល ៤ឆ្នាំ។ និស្សិតនឹងទទួលបានការបណ្តុះបណ្តាលនៅក្នុងអន្តេវាសិកដ្ឋាន ដូចជា ការរៀនភាសាអង់គ្លេស កុំព្យូទ័រ វិធីត្រៀមសម្រាក់ការសិក្សានៅថ្នាក់ឧត្តមសិក្សា ការពិភាក្សាដេញដោល សំណេរវិភាគ ពលរដ្ឋវិទ្យា ការសិក្សាត្រិះរិះពិចារណ ភាពជាអ្នកដឹកនាំ រួមជាមួយនឹងវគ្គបណ្តុះបណ្តាលជាច្រើនទៀត ដែលផ្តល់ចំណេះដឹងសម្រាប់និស្សិតអំឡុងពេលរៀននៅថ្នាក់ឧត្តមសិក្សា និងការត្រៀមខ្លួនចូលបម្រើការងារតាមជំនាញបន្ទាប់ពីរៀនចប់។

សូមជម្រាបថា អាហារូបករណ៍ហាប់ស្វែល គឺផ្តល់សម្រាប់តែសិស្សនារីប៉ុណ្ណោះ។ អាហារូបករណ៍នេះ ផ្តល់ជាកន្លែងស្នាក់នៅ ការបណ្តុះបណ្តាលបន្ថែមនៅក្នុងអន្តេវាសិកដ្ឋាន ដោយមិនរួមបញ្ចូលទាំងការបង់ថ្លៃការសិក្សានៅសាកលវិទ្យាល័យនោះទេ ហេតុនេះ ការចំណាយបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យ គឺជាបន្ទុករបស់អាណាព្យាបាល។
ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខនារីដែលដាក់ពាក្យ ជាសិស្សរៀនពូកែនៅក្នុងថ្នាក់ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុប។ ក្រៅពីនេះ ជាសិស្សដែលមានភាពសកម្មចូលរួម និងយល់ដឹងពីកិច្ចការសង្គម ព្រមទាំងមានទស្សនវិស័យសម្រាប់អនាគតរបស់ខ្លួន និងប្រទេសជាតិ។
បេក្ខនារីអាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់៖ https://harpswell.org/harpswell-recruitment ។ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦៕







-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


