សេដ្ឋកិច្ច
«ជ្រូកកណ្ដុរ» ស្រួលចិញ្ចឹមចំណាយទុនតិចចំណេញច្រើនលក់ដាច់ខ្លាំងក្នុងរដូវចូលឆ្នាំចិន
ជ្រូកកកណ្ដុរ គឺជាប្រភេទសត្វដែលមានទំហំតូចជាងជ្រូកធម្មតា តែក៏មានមេពូជទម្ងន់ធ្ងន់រហូតដល់ ៦០ គីឡូក្រាមដែរ។
តាមរយៈបទសម្ភាសន៍ជាមួយកម្ពុជាថ្មី នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ កសិករចិញ្ចឹមជ្រូកកណ្ដុរ ឈ្មោះ នី ស្រស់ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ថា នាងបានចាប់របរចិញ្ចឹមជ្រូកកណ្ដុររយៈពេល ៣ ឆ្នាំ មកហើយ តាមរយៈបងប្រុសរបស់ខ្លួន ដែលទៅធ្វើការនៅប្រទេសថៃ ហើយឃើញថៃចិញ្ចឹមជោគជ័យ គាត់ក៏សុំពូជគេយកមកចិញ្ចឹម ទទួលបានជោគជ័យលក់ដាច់ខ្លាំងនៅរដូវបុណ្យចូលឆ្នាំចិន។

អ្នកចិញ្ចឹមជ្រូកកណ្ដុររូបនេះប្រាប់ថា បច្ចុប្បន្ននាងមានជ្រូកកណ្ដុរប្រមាណ ១០០ ក្បាលចិញ្ចឹមលក្ខណៈគ្រួសារ នៅក្នុងភូមិកោះ ស្រុកសំឡូត ខេត្តបាត់ដំបង។ ការចិញ្ចឹមជ្រូកកណ្ដុរ គឺងាយស្រួលចិញ្ចឹម មិនពិបាកដូចចិញ្ចឹមជ្រូកក្នុងស្រុក ហើយលក់ដាច់ខ្លាំង និងចំណេញច្រើន នៅរដូវបុណ្យទានជាពិសេសសែនចូលឆ្នាំចិន និងឆេងម៉េង។
កញ្ញា នី ស្រស់ បានបន្ថែមថា «ជ្រូកកណ្ដុរ វាស៊ីដូចសត្វពពែ ព្រោះអីវាស៊ីបន្លែ យើងមិនបាច់ចំណាយលុយទិញចំណី កន្ទក់ទេ យើងមានតែដើមចេក ស្វាយទុំ គឺវាស៊ីហើយ វាស្រួលចិញ្ចឹមណាស់ អ្នកដើមតិចទិញយកជ្រូកទៅចិញ្ចឹមក៏គាត់អាចចំណេញបានច្រើនដែរឱ្យតែគាត់ខំព្យាយាម»។

អ្នកចិញ្ចឹមជ្រូករូបនេះ បញ្ចាក់ឱ្យដឹងថា បច្ចុប្បន្នខ្លួនចិញ្ចឹមផ្គត់ផ្គង់នៅក្នុងមូលដ្ឋាន ប៉ុន្តែនៅពេលដែលមានការបញ្ជាទិញច្រើន ខ្លួនត្រូវនាំចូលមកពីប្រទេសថៃ ដើម្បីផ្គត់ផ្គង់តម្រូវការ ដោយសារតែជ្រូកប្រភេទនេះ មានរសជាតិឆ្ងាញ់នៅពេលដែលគេយកទៅខ្វៃ។
ចំពោះបច្ចេកទេសចិញ្ចឹម អ្នកចិញ្ចឹមរូបនេះ បញ្ជាក់ប្រាប់ថា ទ្រុងមិនពិបាកធ្វើដូចជ្រូកខ្មែរទេ យើងមានតែសំណាញ់ព័ទ្ធចាក់សាប ឬមិនបាច់ចាក់សាបក៏បាន ដោយសារជ្រូកប្រភេទនេះ វាស៊ាំនឹងកាសធាតុក្ដៅក៏បានត្រជាក់ក៏បាន។ ហើយការផ្ដល់ចំណី គឺមានបន្លែស្ពៃក្ដោប ចេក និងស្វាយទំ ដោយឱ្យ១ថ្ងៃ ៣ ពេល ព្រឹក ថ្ងៃ ល្ងាច ដោយចាប់ពីកូនរហូតដល់ធំត្រូវចំណាយពេលប្រមាណ៣ ខែ ឬតិចជាងនេះ ប្រសិនបើយើងផ្ដល់ចំណីដិតដល់។

សម្រាប់តម្លៃមានទៅតាមប្រភេទជ្រូក គឺកូនជ្រូកទម្ងន់ ៤ ទៅ ៥ គីឡូតម្លៃ ២៧ ម៉ឺនរៀល ចំណែកឯកប្រភេទទម្ងន់ ៦ ដល់ ៩ គីឡូ តម្លៃ ៣៣ ម៉ឺនរៀល រីឯទម្ងន់ ១០ ដល់ ១៥ គីឡូ តម្លៃ ១០០ ដុល្លារ។ កសិកររូបនេះ ឱ្យដឹងថា នាងលក់ដាច់ភាគច្រើនតែកូនតូចៗ តម្លៃ ២៧ ម៉ឺនរៀល ដែលគេមានតម្រូវការខ្វៃនារដូវសែនចូលឆ្នាំចិន។
ទោះជាយ៉ាងណា កសិករូបនេះ បញ្ជាក់ថា នាងក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដូចជាមិនសូវមានទីផ្សារនារដូវខ្លះ ប៉ុន្តែអ្នកស្រីលើកទឹកចិត្តដល់អ្នកដែលចង់មានរបរច្រើន អាចពិចារណាលើការចិញ្ចឹមជ្រូកកណ្ដុរព្រោះជាជ្រូកងាយស្រួលចិញ្ចឹមជាងជ្រូកស្រុក ៥០% ចំណាយដើមទុនតិច ហើយចំណេញច្រើន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ