កីឡា
អស្ចារ្យណាស់ ប៉េតង់កម្ពុជាឈ្នះមេដាយមាសពិភពលោក១ទៀតហើយ
កីឡាការិនីជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បង្កើតមោទនភាពជាតិទៀត បន្ទាប់ពីកីឡាការិនីទាំងពីរបានប្រកួតឈ្នះក្រុមកីឡាការិនីបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាវាយគូនារី២ទល់២ ដោយលទ្ធផល ៧-៥ ដើម្បីទទួលបានមេដាយមាសកម្រិតពិភពលោកក្នុងព្រឹត្តិការណ៍ World Games នៅសហរដ្ឋអាមេរិក។

នេះជាមេដាយមាសកម្រិតពិភពលោកទី២សម្រាប់កម្ពុជា បន្ទាប់ពីកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះកាលពីម្សិលមិញលើវិញ្ញាសាវាយទោលយកពិន្ទុ។ នេះពិតជាគួរឲ្យចាប់អារម្មណ៍ គួរឲ្យសរសើរ និងមោទនភាពណាស់សម្រាប់ប៊ូល និងប៉េតង់កម្ពុជាដែលបានបញ្ជូនកីឡាការិនី២រូបប៉ុណ្ណោះទៅប្រកួតក្នុងកីឡាពិភពលោកនេះ ហើយលេងតែ២វិញ្ញាសាគឺឈ្នះមេដាយមាសទាំងពីរវិញ្ញាសាតែម្តង៕


អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


