Connect with us

KPT+

ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង

បានផុស

នៅ

សុនខជាប្រភេទសត្វចញ្ចឹមដ៏ពេញនិយមបំផុត ពីសំណាក់មនុស្សទូទៅ ជាមូយរូបរាងនិងភាពវៃឆ្លាត សុនខខ្លះត្រូវបានម្ចាស់របស់វា ទុកដូចជាសមាជិកក្នុងក្រុមគ្រួសារ ក្នុង​នោះ​មាន​ពូជ​សុនក​ជា​ច្រើន​កំពុង​តែមានការគាំទ្រពីអ្នកចញ្ចឹមសត្វ។

ថ្ងៃនេះ”កម្ពុជាថ្មី” សូមនាំអារម្មណ៍មិត្តអ្នកអាន មកស្គាល់ពូជសុនកទាំង១០ដ៏ស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង។

១ ពូជ Samoyed

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពូជសុនខប្រភេទនេះរួសរាយរាក់ទាក់ជាមួយម្ចាស់ និងជាសត្វឆ្កែដ៏ឆ្លាតវៃងាយស្រួលចុះសម្រុង ជាមួយមនុស្សប្លែកមុខក៏ដូចសត្វដទៃទៀត។

២ ពូជ Australian Shepherd

សុនខប្រភេទនេះ មានរោមវែង និងភាពរហ័សរហួន និងចូលចិត្តរត់លេងជាមួយក្មេងៗ។ ពូជនេះត្រូវ បានចាត់ទុកថាមានភាពវៃឆ្លាតខ្ពស់ និងងាយស្រួលក្នុងការហ្វឹកហាត់។

៣ ពូជ Pomeranian

ពូជសុនខដែលមានមាឌតូចនេះ មានភាពរួសរាយរាក់ទាក់និងភាពវៃឆ្លាតក្នុងការប្រកួតប្រជែង។ ហើយពួកវាត្រូវការសកម្មដែលត្រូវការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។

៤ ពូជ Chow Chows

ពូជសុនខនេះមិនចូលចិត្តមជ្ឈដ្ឋានខាងក្រៅនោះទេ។ ពួកវាមានទំនោរទៅមិនចូលចិត្តជាមួយមនុស្សប្លែកមុខ ហើយមិនងាយចុះសម្រុងជាមួយសុនកដទៃទៀត។

៥ ពូជ Poodle

ពូជសុនខមានភាពល្បីល្បាញខ្លាំងដោយសារភាពឆ្លាតវៃ និងភាពងាយស្រួលនៃការហ្វឹកហាត់។ Poodle ជាសត្វឆ្កែដែលមានភាពរស់រវើក និងចូលចិត្តភាពសប្បាយរីករាយ។

៦ ពូជ saluki

សុនខប្រភេទនេះមានចរឹកស្លូត​ និងខ្មាស់​អៀន​ជាមួយ​មនុស្ស​ចម្លែកមុខ។ វាចូលចិត្តអង្គុយក្បែរម្ចាស់​ និងកើយនៅលើភ្លៅជានិច្ច។

៧ ពូជ Maltese

លក្ខណៈពិសេសរបស់សុនកនេះគឺមានភាពទន់ភ្លន់ គូរឲ្យស្រលាញ់ ឆ្លាតវៃ។ ពួកវាចូលចិត្តលេងសើចជាមួយម្ចាស់ ដើម្បីស្វាហាប់ឲ្យមានភាពរស់រវើក។

៨ ពូជ Afghan Hound

សុនខប្រភេទនេះមានឆន្ទៈរឹងមាំ និងឯករាជ្យ ទោះបីពូកវាមានភាពវៃឆ្លាតខ្ពស់ក៏ដោយពិបាកក្នុង ការហ្វឹកហាត់ដោយសារពួកគេរឹងរូស។

៩ ពូជ Irish Setter

លក្ខណៈពិសេសរបស់សុនខនេះគឺវាមានរោមវែង និងភាពឆ្លាតវៃ ហើយរពឹស ចូលចិត្តប្រលែងជាមូយម្ចាស់ ហើយពូជសុនកនេះ ងាយស្រួលចញ្ចឹមបំផុត។

១០ ពូជ Pharaoh Hound

លក្ខណៈរបស់សុនខនេះ គឺវាមានភាពស្ងប់ស្ងាត់ ហើយមិនចូលចិត្ត ពូកវាមានការប្រុងប្រយ័ត្នខ្លាំង ចំពោះមនុស្សប្លែកមុខនិងសុនខដទៃទៀត៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អ្នកបញ្ចូលសម្លេងតុក្កតា Disney ជាតារាល្បីៗទាំង ១០ រូបនេះសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម