ព័ត៌មានជាតិ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបានចំនួន៣៥ភាគរយហើយ នឹងបញ្ចប់នៅដើមឆ្នាំ២០២៣
នេះជាការបញ្ជាក់របស់តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅក្នុងបទបង្ហាញជូនគណៈប្រតិភូរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ដែលបានចុះត្រួតពិនិត្យការសាងសង់ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

កាលពីព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ហើយក្នុងបេសកកម្មត្រួតពិនិត្យការងារនេះ ក្រុមហ៊ុនសាងសង់ បានធ្វើបទបង្ហាញ អំពីផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule) និងរាយការណ៍អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ។ ជាមួយគ្នានោះ ក៏បានលើកឡើងពីផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ និងវិធានការត្រួតពិនិត្យ និងការបង្ការជំងឺឆ្លងកូវិដ១៩ ចំពោះបុគ្គលិកនិងកម្មករ ដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូលផងដែរ។

បើតាមការលើកឡើងពីតំណាងក្រុមហ៊ុន រហូតដល់ពេលនេះ ជារួមគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសម្រេចចំនួន៣៥ភាគរយហើយ។ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣ ខាងមុខ ដោយការសាងសង់បានចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មានរយៈពេល៣៦ខែ។
ថ្លែងនៅក្នុងឳកាសនោះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តាមផែនការ ដែលបានគ្រោងទុក។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ លើកឡើងផងដែរថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕
អត្ថបទ ៖ កោះកែវ






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ