ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើលគ្រប់គ្នា! លោក ចូ បៃដិន និយាយថា ខ្លួនមានជំងឺមហារីក
វីដេអូដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អះអាងក្នុងសុន្ទរកថាមួយថា លោកមានជំងឺមហារីក បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមកាលពីថ្ងៃពុធទី២០ខែកក្កដា។

លោក Biden បាននិយាយបែបនេះអំឡុងដំណើរទស្សនកិច្ចទៅកាន់អតីតរោងចក្រអណ្តូងរ៉ែធ្យូងថ្មមួយនៅទីក្រុង Somerset នៃរដ្ឋ Massachusetts ដើម្បីពិភាក្សាអំពីបទបញ្ជាប្រតិបត្តិថ្មី ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ថ្វីបើការកត់សម្គាល់នេះមានលក្ខណៈធម្មតាក៏ដោយ ប៉ុន្តែសេតវិមានបានបំភ្លឺភ្លាមៗថា លោកប្រធានាធិបតីបានសំដៅទៅលើការព្យាបាលជំងឺមហារីកស្បែក ដែលគាត់បានព្យាបាលមុនពេលចូលកាន់តំណែងនៅក្នុងខែមករាឆ្នាំមុន។

លោក Biden កំពុងពិភាក្សាអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការបំភាយឧស្ម័នចេញពីរោងចក្រចម្រាញ់ប្រេង នៅពេលដែលគាត់លើកឡើងសំដៅទៅផ្ទះកាលពីកុមារភាពរបស់គាត់ ក្នុងរដ្ឋ Delaware ហើយនិយាយថា “ម្តាយរបស់ខ្ញុំបានបើកឡានដឹកយើង ជាជាងឲ្យយើងដើរ។ អ្នកត្រូវតែពាក់ក្រណាត់ជូតមុខរបស់អ្នក ដើម្បីយកប្រេងចេញពីបង្អួច។ នោះហើយជាមូលហេតុដែលខ្ញុំ និងមនុស្សជាច្រើនទៀតដែលខ្ញុំធំធាត់ជាមួយ មានជំងឺមហារីក ហើយជាមូលហេតុយូរបំផុត ដែលរដ្ឋ Delaware មានអត្រាមហារីកខ្ពស់បំផុតនៅក្នុងប្រទេស”។
ខណៈការកត់សម្គាល់របស់លោកប្រធានាធិបតីបានបង្កការភ្ញាក់ផ្អើលនោះ សេតវិមានបានបំភ្លឺថា គាត់កំពុងសំដៅទៅលើការធ្វើរោគវិនិច្ឆ័យពីមុនរបស់គាត់តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ លោក បៃដិន ជួយអ៊ុយក្រែន អស់ប្រាក់ជិត ៧ពាន់លានដុល្លារហើយ ចាប់តាំងពីឡើងកាន់អំណាច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


