ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងសម្លាប់សកម្មប្រយុទ្ធ អ៊ុយក្រែន ជាង ៦០០ នាក់
ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយយោធារុស្ស៊ីនៅតំបន់ Odessa នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ខែកក្កដា បានសម្លាប់ពួកសកម្មប្រយុទ្ធជាង ៦០០ នាក់ រួមទាំងទាហានស៊ីឈ្នួលចំនួន ១២០ នាក់ផងដែរ ។
ក្រសួងបាននិយាយថា “យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពលើកចុងក្រោយនៃការវាយប្រហារកាលពីថ្ងៃទី ១៦ ខែកក្កដា ដោយអាវុធល្បឿនលឿនជាងសំឡេងរបស់កងកម្លាំងដែនអាកាសរុស្ស៊ីលើទីតាំងដាក់ពង្រាយអ្នកជាតិនិយមបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌល ‘Empire’ នៅក្នុងភូមិ Konstantinovka តំបន់ Odessa បានសម្លាប់ពួកសកម្មប្រយុទ្ធជាង ៦០០ នាក់ ក្នុងនោះទាហានស៊ីឈ្នួលបរទេសរហូតដល់ ១២០ នាក់ក៏បានបាត់បង់ជីវិតផងដែរ” ។
ទន្ទឹមនោះ ការវាយប្រហារនេះកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា គោលដៅរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនផ្តោតសំខាន់តែនៅភាគខាងកើតប្រទេសនេះនោះទេ ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោកបានបង្កប់ន័យថា យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូបានផ្លាស់ប្តូរហើយ បន្ទាប់ពីបស្ចិមប្រទេសផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដូច្នេះរុស្ស៊ីមានតែត្រូវកម្ចាត់កងកម្លាំងអ៊ុយក្រែនបន្ថែមទៀតចេញពីខ្សែត្រៀមជួរមុខដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៥ ខែហើយ ក្រោយផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


