ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សុំម្ចាស់បំណុលពន្យារពេលសងលុយរយៈពេល ២៤ ខែ
បើយោងតាមដំណោះស្រាយរបស់រដ្ឋាភិបាលអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃពុធថា អ៊ុយក្រែនមានបំណងសុំពន្យារពេលការសងបំណុលបរទេស ហើយនឹងទូទាត់ការប្រាក់បន្ថែមឲ្យម្ចាស់បំណុលរយៈពេល ២៤ ខែ ចាប់ពីថ្ងៃទី ១ ខែសីហា ។

ទន្ទឹមនោះរដ្ឋាភិបាលដែលកំពុងព្យាយាមដោះស្រាយផលប៉ះពាល់នៃសង្គ្រាមលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានណែនាំដល់ក្រសួងហិរញ្ញវត្ថុឲ្យធ្វើការចរចាជាមួយម្ចាស់បំណុលលើការពន្យារពេលការទូទាត់ត្រឹមថ្ងៃទី ១៥ ខែសីហា ហើយបានសន្យាបន្ថែមការប្រាក់លើការទូទាត់ដែលត្រូវបានពន្យារពេលនោះផងដែរ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏គ្រោងនឹងពន្យារពេលការទូទាត់លើការធានាដែលទាក់ទងនឹង GDP ទៅខែសីហា ឆ្នាំ ២០២៤ វិញផងដែរ ពោលចាប់ពីខែឧសភា ឆ្នាំ ២០២៣ តទៅ ។

អ៊ុយក្រែនបានទទួលប្រាក់កម្ចីពីបរទេសដែលមានតម្លៃប្រហែល ១៩.៥ ពាន់លានដុល្លារពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០៣៣ ហើយបានកំណត់លក្ខខណ្ឌពន្យារពេលរហូតដល់ឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ ។
អ៊ុយក្រែនកំពុងប្រឈមមុខនឹងការសងបំណុលបរទេសជាកំណត់ត្រាក្នុងខែកញ្ញា ពោលចំនួន ១.៩៣ ពាន់លានដុល្លារ ខណៈចំណូលថវិការដ្ឋអាចគ្រប់គ្រងត្រឹមតែមួយភាគបីប៉ុណ្ណោះនៃតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស ។

ចំណែកលោក Tymofiy Mylovanov ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនក៏បានជំរុញឲ្យដៃគូបរទេសបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេសម្រាប់អ៊ុយក្រែនដើម្បីជួយប្រទេសនេះទប់ស្កាត់វិបត្តិក្នុងស្ថានភាពដែលការចំណាយបានកើនឡើងយ៉ាងខ្លាំង ដោយសារតែសង្គ្រាម ខណៈពេលដែលប្រាក់ចំណូលកំពុងដាំក្បាលចុះក្រោមជាលំដាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


