Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ជំហរ ចំពោះគោលការណ៍ចិនតែមួយ មុនដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក

បានផុស

នៅ

មុនដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកកាន់តំបន់អាស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃសុក្រទី២៩ខែកក្កដាថា ជំហររបស់រុស្ស៊ីចំពោះចិន នៅតែមិនផ្លាស់ប្តូរ ហើយទីក្រុងមូស្គូរំពឹង និងសង្ឃឹមថា នឹងមិនមានការបង្កហេតុទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់នោះទេ។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi

លោក Lavrov បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង តាស្កិន នៃប្រទេស អ៊ូសបេគីស្ថាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃថា “យើងមិនមានបញ្ហាជាមួយនឹងគោលការណ៍នៃការរក្សាអធិបតេយ្យភាពរបស់ប្រទេសចិននោះទេ ហើយរក្សាការពិតដែលថា គ្មានការបង្កហេតុណាមួយដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងឡើយ”។

អ្នកការទូតកំពូលរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា លោក និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មិនបានពិភាក្សាគ្នាអំពីស្ថានភាពជុំវិញកោះតៃវ៉ាន់ទេ ក្នុងអំឡុងកិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជំហររបស់រុស្ស៊ីលើបញ្ហានេះ “គឺច្បាស់លាស់”។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov

លោក Lavrov ក៏បានសង្កត់ធ្ងន់ដែរថា “ជំហររបស់យើងចំពោះអត្ថិភាពនៃប្រទេសចិនតែមួយ គឺនៅតែមិនផ្លាស់ប្តូរ។ ​សហរដ្ឋ​អាមេរិក​អះអាង​ថា​នឹង​ប្រកាន់​ជំហរ​ដូច​គ្នា ប៉ុន្តែ​តាម​ការ​អនុវត្តជាក់ស្តែង ដូច​អ្នកឃើញ​ហើយ ទង្វើ​របស់​គេ​មិនដូច​នឹង​ពាក្យ​សម្តីឡើយ”។

គួរបញ្ជាក់ថា រុស្ស៊ី​មិន​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​ទេ ហើយ​បាន​គាំទ្រ​ការទាមទារ​ទឹកដី​របស់​ចិន ​ចំពោះ​កោះ​នេះ ​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​ចិន​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៤០។

ប្រធានាធិបតីចិន លោក Xi Jinping (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

នៅអង្គការសហប្រជាជាតិ សហភាពសូវៀត បានទាមទារយ៉ាងខ្លាំងក្លាថា អាសនៈក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ដែលកាន់កាប់ដោយតៃវ៉ាន់ ត្រូវតែប្រគល់ទៅឲ្យចិន ដោយទីបំផុត ចិនបានទទួលអាសនៈនៅឆ្នាំ ១៩៧១ ហើយសហរដ្ឋអាមេរិកបានងាកទៅបង្កើតទំនាក់ទំនងជាមួយចិន។

កាលពីដើមខែកុម្ភៈ នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី និងចិនស្តីពីបញ្ហាអន្តរជាតិ ទីក្រុងមូស្គូបានអះអាងសាជាថ្មី នូវការគាំទ្ររបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ, បញ្ជាក់ជំហររបស់ខ្លួនថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ហើយបានសម្តែងការប្រឆាំងចំពោះការប៉ុនប៉ងណាមួយដើម្បីលើកទឹកចិត្ត ឯករាជ្យភាពរបស់តៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ស្អែកនេះ លោកស្រី Pelosi ដឹកនាំគណៈប្រតិភូមកអាស៊ី តែមិនប្រាកដថា ចូល តៃវ៉ាន់ ឬអត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច១៥ នាទីutes មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

សន្តិសុខសង្គម២៧ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ៣២ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម