ព័ត៌មានអន្ដរជាតិ
ស្អែកនេះ លោកស្រី Pelosi ដឹកនាំគណៈប្រតិភូមកអាស៊ី តែមិនប្រាកដថា ចូល តៃវ៉ាន់ ឬអត់
ប្រភពចំនួនពីរបាននិយាយថា ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi នឹងដឹកនាំគណៈប្រតិភូសភាជាផ្លូវការ មកកាន់តំបន់អាស៊ីនៅថ្ងៃសៅរ៍នេះ បើទោះបីជាគេមិនច្បាស់ថាតើ ដំណើរនេះនឹងរួមបញ្ចូលទាំងការឈប់សំចតនៅកោះ តៃវ៉ាន់ ដែរឬអត់ក៏ដោយ។

ប្រភពមួយក្នុងចំណោមប្រភពទាំង២ បាននិយាយថា អាមេរិកបាន ដាក់ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ ស្ថិតក្នុងភាពមិនច្បាស់លាស់។ ការធ្វើទស្សនកិច្ចនេះ នឹងរួមមានដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តអាស៊ីដូចជា ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរី។
សារព័ត៌មាន Bloomberg បានរាយការណ៍ជាលើកដំបូងថា គណៈប្រតិភូរបស់លោកស្រី Pelosi នឹងចាកចេញនៅថ្ងៃសៅរ៍ ដែលជាថ្ងៃចុងក្រោយនៃសម័យប្រជុំសភា មុនពេលឈប់សម្រាកពេញមួយខែសីហា។

រឿងមួយទៀត អ្នកតំណាង Rick Larsen បាននិយាយថា មន្ត្រីចិនកំពុងដាក់សម្ពាធឲ្យលោកព្យាយាម បញ្ឈប់ការធ្វើដំណើររបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់។ លោកបាននិយាយក្នុងបទសម្ភាសន៍មួយថា មន្ត្រីស្ថានទូតចិន បានទូរស័ព្ទទៅការិយាល័យរបស់លោក ហើយទាមទារឲ្យលោកប្រាប់ប្រធានសភាថា កុំចេញដំណើរឲ្យសោះ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍ អគ្គកុងស៊ុលរបស់ប្រទេសចិនប្រចាំនៅទីក្រុង San Francisco បានផ្ញើសារស្រដៀងគ្នានេះ ទៅកាន់លោក Larsen ដោយផ្ទាល់ ក្នុងអំឡុងពេលកិច្ចនៅសង្កាត់ Seattle។

លោកស្រី Pelosi បានអញ្ជើញសមាជិកសភាជាន់ខ្ពស់ ឲ្យចូលរួមជាមួយលោកស្រីក្នុងដំណើរនេះ ដោយក្នុងនោះរួមមានទាំងប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាលោក Gregory Meeks និងប្រធានគណៈកម្មាធិការកិច្ចការអតីតយុទ្ធជន លោក Mark Takano ដែលបានដឹកនាំគណៈប្រតិភូសមាជិកសភា ទៅកាន់កោះតៃវ៉ាន់កាលពីឆ្នាំមុន។
យ៉ាងណាក្តី លោក Takano បានបដិសេធ ធ្វើអត្ថាធិប្បាយអំពីការធ្វើដំណើរនេះ ខណៈអ្នកនាំពាក្យលោកស្រី Pelosi គឺលោក Drew Hammill ក៏បដិសេធធ្វើអត្ថាធិប្បាយដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ នាវាផ្ទុកយន្តហោះអាមេរិក វិលចូលសមុទ្រចិនខាងត្បូងវិញ ចំពេលតានតឹងជាមួយ ក្រុងប៉េកាំង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


